បុរស​វ័យ​៦២​ឆ្នាំ ជិះ​ម៉ូតូ​បុក​កន្ទុយ​រ៉ឺម៉ក​ម៉ូតូ​ស្លាប់​

បន្ទាយមានជ័យ: បុរស​វ័យ​៦២​ឆ្នាំ​ម្នា​ក់បាន​ស្លាប់ ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ បន្ទាប់ពី​ជនរងគ្រោះ​ជិះ​ម៉ូតូបុក​ម៉ូតូ​រ៉ឺម៉ក​ពីក្រោយ កាលពី​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​កំណាត់ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​វត្ត​ថ្មី ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ។​

 ជនរងគ្រោះ​ឈ្មោះ​ឡុ​ត ចាន់ធូ អាយុ​៦២​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយក្រុង​សិរីសោភ័ណ​។ ចំណែក​ភាគី​បង្ក​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ពាត នេ​តភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​អ្នកបើក​ម៉ូតូ សាន់​យ៉ាន់ អូស​រ៉ឺម៉ក​ពណ៌​ខៀវ ក ពាក់ស្លាក​លេខ​បាន​ត់​ដំបង 1K.7341 បានធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ពេល​ដល់ចំណុចកើតហេតុ​បាន​ប្តូរ​ទិស​បត់​ទៅខាង​ឆ្វេង​ដៃ​បំណង​ចូល​ផ្ទះ ស្របពេលនោះមាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ បន្ទាយមានជ័យ 1A.5661 បើក​មកពី​ក្រោយ​បាន​បុក​ចំ​កន្ទុយ​រ៉ឺម៉ក​ពេញទំហឹង បណ្តាលឲ្យ​ខ្ទាត​ផ្លោង​បុក​ជ្រុង​រ៉ឺម៉ក​ចំ​ក្រោម​ផ្ចិត​ធ្លាយ​ពោះ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ពេល​ដឹក​ដល់​ពេទ្យ​។​

​ក្រោយពី​កើតហេតុ អ្នកបើកបរ​ម៉ូតូ​សាន់​យ៉ាន់ បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​តែ​ម៉ូតូនៅ​កន្លែងកើតហេតុ​។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​នេះគឺបណ្តាលមកពី​អ្នកបើក​ម៉ូ​សាន់​យ៉ាន់ មុនពេល​បត់​មិនបាន​ប្រយ័ត្ន និង​មិនបានស៊ីញ៉ូ ឬ​លើកដៃ​ជា​សញ្ញា​ឲ្យ​អ្នក​ក្រោយ​បានដឹង​។ ចំណែក​សាកសព​ត្រូវ​​បាន​សមត្ថកិច្ច​ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​រៀបចំ​ធ្វើបុណ្យ​។ មធ្យោបាយ​ទាំង​២ត្រូវបាន យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕​

បុរស​វ័យ​៦២​ឆ្នាំ ជិះ​ម៉ូតូ​បុក​កន្ទុយ​រ៉ឺម៉ក​ម៉ូតូ​ស្លាប់​