រដ្ឋាភិបាល​បានដាក់​ទិសដៅ​សម្រេច​ឲ្យ​បាន ១០០​ភាគរយ​នៅ​ឆ្នាំ​២០២៥ គ្របដណ្ដប់​ផ្នែកអនាម័យ​ជនបទ​

កំពត: អត្រា​គ្របដណ្ដប់​ផ្នែកអនាម័យ​ជនបទ​បានការ​កើនឡើង​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ ក្នុងនោះ​រាជរដ្ឋាភិបាល​បានដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន ៦០​ភាគរយ និង​សម្រេច​ឲ្យ​បាន ១០០​ភាគរយ នៅ​ឆ្នាំ ២០២៥ ស្របតាម​ទស្ស​វិស័យ​របស់​គោលនយោបាយ​ដែល​បានកំណត់​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ថ្ងៃទី​១៣ ខែវិច្ឆិកា លើក​ទី​៦ ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ​វត្ត​គាថា​វង្ស ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស​ខេត្តកំពត ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ តំណាង​អភិបាលខេត្ត មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត មន្ដ្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ សិក្សា​នុ​សិស្ស និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​រួមមាន អង្គការ UNICEF .SNV .water Aid . Plant​អន្ដរជាតិ​។​

​លោក ជា សុផារ៉ា​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ខិតខំ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​តាមរយៈ​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​ច​សំដៅ​ជំរុញ​ល្បឿន​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​សុ​ខុ​ភាព​របស់​ប្រជាពលរដ្ឋ ជាក់ស្ដែង​បានដាក់​ចេញ​នូវ​ទស្សនវិស័យ​របស់​គោលនយោបាយ​ជាតិ​ស្ដីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ថា នៅ​ឆ្នាំ ២០២៥ ប្រជាជន​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវមាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​ប្រកបដោយ​និរន្ដរភាព​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ឆ្នាំនេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បានចេញ​សារលិខិត ដើម្បី​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​៦ ដោយ​ជ្រើស​រើសយក​ប្រធានបទ “​អនាម័យ​ល្អ គឺជា​ការទទួលខុសត្រូវ​របស់​យើងទាំងអស់គ្នា​”​មានន័យថា ការលើកកម្ពស់​អនាម័យ​ជនបទ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ មាន​ជាអាទិ៍ ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូរ​អភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល វិស័យ​ឯកជន និង​ជាពិសេស​ប្រជាជន​នៅតាម​សហគមន៍​ទាំងអស់​ក្នុងការ​លើកកម្ពស់​ការ​អនុវត្តន៍​អនាម័យ​ល្អ​ផ្លាស់ប្ដូរ​ឥរិយាបថ បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​។ ជា​មោទនភាព​របស់​រាជរដ្ឋាភិបាល ដែល​អត្រា​គ្របដណ្ដប់​ផ្នែកអនាម័យ​ជនបទ​បានការ​កើនឡើង​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ ឆ្នាំ ២០០៨ មាន ២៣​ភាគរយ នៅ​ឆ្នាំ ២០១៤ កើនឡើង​រហូត ៤៦​ភាគរយ​។ ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​បានដាក់​ទិសដៅ​សម្រាប់​ឆ្នាំ ២០១៨ ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន ៦០​ភាគរយ និង​សម្រេច​ឲ្យ​បាន ១០០​ភាគរយ នៅ​ឆ្នាំ ២០២៥ ស្របតាម​ទស្ស​វិស័យ​របស់​គោលនយោបាយ​ដែល​បានកំណត់ ។ ឯកឧត្ដម​បាន​បន្ថែម​ថា  ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​នេះ សម្ដេច​តេ​ជោ នាម​យក​រដ្ឋមន្ដ្រី បានចេញ​សារលិខិត​អំពាវនាវ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ បន្ត​កិច្ចខិតខំ​ប្រឹងប្រែង សហការ​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន​តាម​គោលដៅ​។​

 នៅក្នុង​ឱកាស​នេះដែរ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ ការអបអរសាទរ​ចំពោះ​លទ្ធផល​សម្រេចបាន​នៅ​ឃុំ​ទាំង ១៥ នៃ​ស្រុក​បន្ទាយមាស ដែល​បច្ចុប្បន្ន​មាន​អត្រា​អ្នកប្រើប្រាស់​បង្គន់​អនាម័យ​មាន​រហូតដល់ ៩៥ ភាគរយ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សិស្ស​នុ​សិស្ស​ត្រូវ​ប្រតិបត្តិ​អនាម័យ​ល្អ ព្រមទាំង​ផ្ដាំផ្ញើ​ដល់​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​នៃ​ខេត្តកំពត ក៏ដូចជា​បណ្ដា​ស្រុក​ដ៏​ដៃ​ទៀត​នៅ​ទូទាំងប្រទេស​ត្រូវ​ដកស្រង់​យក​បទពិសោធន៍​ល្អៗ​តាម​គំរូ​ស្រុក​បន្ទាយមាស ។​

​លោក​រដ្ឋមន្ត្រី បាន​ប្រគេន​បច្ច័យ​ចំនួន ៥០០ ដុល្លារ សម្រាប់​ទិញ​កំទេច​ថ្ម​ក្រាលផ្លូវ​ក្នុង​ទីធ្លា​វត្ត​គាថា​វង្ស និង​បាន​ណែនាំ​ដល់​មន្ដ្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត​ចុះ​សិក្សា​ផ្លូវ​ចំនួន ៣ ខ្សែ នៅ​ឃុំ​ត្រពាំង​សាលា​ខាងលិច ឃុំ​ត្រពាំង​សាលា​ខាងកើត និង​ឃុំ​សំរោងក្រោម​ប្រវែង​សរុប​ជាង ៧ គីឡូម៉ែត្រ ដើម្បី​ត្រៀម​ធ្វើការ​ជួសជុល​តាម​សំណើ​របស់​ប្រជាពលរដ្ឋ ។ ត​មក​គណៈអធិបតី និង​ប្រតិភូ​រួម​ដំណើរ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​អនាម័យ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​សាលា​ខាងលិច​ផងដែរ ៕ 

រដ្ឋាភិបាល​បានដាក់​ទិសដៅ​សម្រេច​ឲ្យ​បាន ១០០​ភាគរយ​នៅ​ឆ្នាំ​២០២៥ គ្របដណ្ដប់​ផ្នែកអនាម័យ​ជនបទ​

រដ្ឋាភិបាល​បានដាក់​ទិសដៅ​សម្រេច​ឲ្យ​បាន ១០០​ភាគរយ​នៅ​ឆ្នាំ​២០២៥ គ្របដណ្ដប់​ផ្នែកអនាម័យ​ជនបទ​

រដ្ឋាភិបាល​បានដាក់​ទិសដៅ​សម្រេច​ឲ្យ​បាន ១០០​ភាគរយ​នៅ​ឆ្នាំ​២០២៥ គ្របដណ្ដប់​ផ្នែកអនាម័យ​ជនបទ​

រដ្ឋាភិបាល​បានដាក់​ទិសដៅ​សម្រេច​ឲ្យ​បាន ១០០​ភាគរយ​នៅ​ឆ្នាំ​២០២៥ គ្របដណ្ដប់​ផ្នែកអនាម័យ​ជនបទ​

រដ្ឋាភិបាល​បានដាក់​ទិសដៅ​សម្រេច​ឲ្យ​បាន ១០០​ភាគរយ​នៅ​ឆ្នាំ​២០២៥ គ្របដណ្ដប់​ផ្នែកអនាម័យ​ជនបទ​