នារី​ជនជាតិ​ម៉ិ​ក​ស៊ិ​ក ទម្លាយ​ជីវិត​ទារុណកម្ម​ដែល​ត្រូវ​បុរស​រំលោភ​មិនតិចជាង ៤៣.០០០ ដង​

Sanofi

​យោងតាម​ព័ត៌មាន​ក្រៅប្រទេស​បាន​ចុះផ្សាយ​ពី​ជីវិត​ដ៏​សែន​វេទនា​របស់​នារី​ម៉ិ​ក​ស៊ិ​ក​ម្នាក់ ដែល​ត្រូវគេ​បង្ខំ​ឱ្យ​លក់ខ្លួន និង ឱ្យ​បុរស​រំលោភ​លើសពី ៤៣.០០០ ដង ហើយ​ក្នុង​មួយៗ​យប់ៗ​គឺ​នាង​ត្រូវ​បម្រើ​បុរស​មិនតិចជាង ៣០ នាក់ នោះទេ​។ ជីវិត​របស់​នាង​ត្រូវ​រស់នៅ​ជាមួយ​ទារុណកម្ម​រាងកាយ​បែបនេះ​អស់​រយៈពេល​ជាង ៤ ឆ្នាំ ដែល​បើ​ប្រៀបធៀប​គឺ​មិន​ខុសពី​រស់នៅក្នុង​នរក​នោះទេ​។​
​នារី​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ម្នាក់នេះ​ឈ្មោះថា ខាន​ឡា ចា​ខិ​ន​តូ ដែល​ពេលនេះ​គឺ​នាង​មាន​អាយុ ២៣ ឆ្នាំ បាន​ធ្លាប់​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​ត្រូវ​ឈ្មួញ​ជួញដូរ​ផ្លូវភេទ​បង្ខំ​នាង​ឱ្យ​លក់ខ្លួន​តាំងពី​អាយុ ១២ ឆ្នាំ​។  មូលហេតុ​ដែល​នាង​ធ្លាក់ខ្លួន​ជានា​រី​បម្រើ​ផ្លូវភេទ ក៏​ព្រោះតែ​ចាញ់កល​ល្បិច​ពួក​ឈ្មួញ ដោយ​ឈ្មួញ​ទាំង​នោះបាន​អះអាងថា ពួកគេ​នឹង​ជួយ​ឱ្យ​នាង​រស់នៅ​គ្រាន់បើ និង ហូបចុក​ឆ្អែត​ទាំងបី​ពេល​បើ​នាង​ព្រមទៅ​ធ្វើការ​ជាមួយ​។ ដោយ​ជីវិត​របស់​នាង​ជា​កូនអ្នកក្រ​ក្រី បាន​ព្រឹក​ខ្វះ​ល្ងាច​បាន​ល្ងាច​ខ្វះ​ព្រឹក ដូចនេះ​គ្រាន់តែ​ឮ​ឱកាស​បែបនេះ គឺ​មិន​បានគិត​ច្រើន​ទេ ដូចនេះ​ក៏​ព្រមទៅ​តាម​គេ ហើយ​ឈ្មួញ​ទាំង​នោះបាន​បញ្ចូនទៅ​នាង​ទីក្រុង តិ​ណាន​ស៊ី​ង​កូ រដ្ឋ​តា​ឡា​កាឡា  (Tlaxcala) ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែលជា​កន្លែង​ដែល​ល្បី​បំផុត​ទាក់ទង​នឹង​ទីផ្សារងងឹត​ខាង​ជួញដូរ​មនុស្ស​។​
​ចាប់ពី​មកដល់​ទីក្រុង​នោះមក ជីវិត​នាង​មិន​ស្គាល់​ទេ​ពន្លឺ​ថ្ងៃ នាង​ក៏​គ្មាន​ផ្លូវ​អាច​រត់គេចខ្លួន​បានឡើយ មានតែ​ទទួលយក​ជោគវាសនា​ដែល​ត្រូវ​ចារ​មក​ធ្វើជា​នារី​បម្រើ​ផ្លូវភេទ​ព្រោះ​ភាពល្ងង់ខ្លៅ​ងាយ​ជឿ​ពាក្យបោកប្រាស់​របស់គេ​ពេក​។ ក្នុង​មួយថ្ងៃៗ នាង​ត្រូវ​បម្រើភ្ញៀវ​តាំងពី​ម៉ោង ១០ ព្រឹក ដល់​យប់​កណ្តាល​អា​ធ្រា​ត ដោយមាន​ភ្ញៀវ​បុរស​ជាច្រើន​មាន​អារម្មណ៍​សប្បាយចិត្ត​ពេលដែល​ឃើញ​នាង​ស្រែកយំ​មិន​ឈប់ ដូចនេះ​អ្វីដែល​នាង​អាច​ធ្វើបាន​គឺ​ប្រឹង​បិទ​ភ្នែក​បំភ្លេច​ថា​ខ្លួនឯង​ត្រូវគេ​ជាន់ឈ្លី​។​
​ក្រៅពី​ត្រូវ​បម្រើ​ផ្លូវភេទ​ជាមួយ​បុរស​ជាច្រើន​នាក់​មិន​លោះ​ថ្ងៃ ពួក​ឈ្មួញ​តែងតែ​ធ្វើ​ទារុណ​កម្មនាង​បន្ថែមទៀត ព្រោះ​ចង់ឱ្យ​នាង​ស៊ាំ​ជាមួយនឹង​ភ្ញៀវ​ណា​ដែល​ចូលចិត្ត​ប្រើ​ហឹ​ង្សា​ពេល​រួមភេទ ដូចនេះ​មិន​ថា ភ្ញៀវ​ប្រភេទ​ណា នាង​សុទ្ធតែ​អាច​ទទួលបាន​ទាំងអស់​។ មាន​គ្រាមួយ នាង​ត្រូវគេ​ប​ញ្ចូ​ន​ឱ្យទៅ​បម្រើភ្ញៀវ​នៅ​សណ្ឋាគារ​តូច​មួយ ស្រាប់​មាន​ក្រុមប៉ូលិស​ចូលមក​អន្តរាគមន៍ នាង​ស្មានតែ​អា​ចរូច​ផុតពី​សមុទ្រ​នរក​នេះហើយ តែ​តាមពិតទៅ​វា​មិន​ខុសពី​ធ្លាក់​នរក ១៨ ជាន់ នោះទេ ព្រោះ​ក្រុមប៉ូលិស​ទាំងនោះ​បាននាំគ្នា​រំលោភ​នាង​ម្តងម្នាក់ រួមទាំង​ថត​វីដេអូ​ទៀតផង​។
​ទីបំផុត​នៅ​ឆ្នាំ ២០០៦ ទើប នាង​ត្រូវបាន​គេ​ជួយ​រំដោះ​ដោយ​ពិតប្រាកដ ដោយ​ប្រៀបបាន​នឹង​ចាប់កំណើត​ជាថ្មី​ម្តងទៀត ហើយ​នាង​មិន​ធ្លាក់​សង្ឃឹម​ឡើយ​ថា ជីវិត​នឹង​អាច​គេច​ផុតពី​អាជីព​ជានា​រី​បម្រើ​ផ្លូវភេទ​៕ ខេ​រី​
(​ប្រភព​៖ អាប់​យី​ម​)


Related