ក្មេងប្រុសដ៏​តូច​ម្នាក់​ធ្វើ​ឲ្យ​ឪពុក​ម្តាយ ​ភ័យ​មិន​ស្ទើរ ព្រោះ​តែរ​ពឹស​ឱន​ក្បាល​ជាប់ ក្នុង​បំពង់​ទឹក​​ដក​មិន​ចេញ

ប៉េកាំង៖ ក្មេងប្រុសដ៏តូចម្នាក់រស់នៅប្រទេសចិន ត្រូវបានឪពុកម្តាយនាំយកទៅ ស្ថានីយ៍ពន្លត់អគ្គីភ័យភ្លាមៗ បន្ទាប់ពី ពួកគេក្រឡេកឃើញ កូនប្រុសរូបនេះ ជាប់ក្បាលក្នុងបំពង់ទឹកផ្លាស្ទិកដកចេញវិញមិនរួច ។

ហេតុការណ៍នេះកើតឡើងនៅទីក្រុង Lipu ក្រុមពន្លត់អគ្គីភ័យបាននិយាយថា ក្មេងប្រុសរងគ្រោះដែលឪពុកម្តាយនាំ មក ឲ្យពួកគេជួយសង្គ្រោះនេះមិនត្រូវបានបញ្ជាក់ឈ្មោះឲ្យដឹងទេ ហើយនៅថ្ងៃកើតហេតុ គឺក្មេងប្រុសនេះរពឹសទៅឱនលេង ក្នុងបំពង់ទឹកទើបជាប់ ក្បាលដកមិនរួចបែបនេះ ។

ក្មេងប្រុសរងគ្រោះត្រូវបានគេចាត់ទុកថា សំណាងហើយដែលនៅអាច ដកដង្ហើមរួចបន្ទាប់ពី ជាប់ក្បាលក្នុងបំពង់ទឹក ហើយក្រុមមន្ត្រីពន្លត់អគ្គី ភ័យចំណាយពេលដល់ទៅពីរម៉ោងឯណោះ ទម្រាំកាត់ទឹកបានតែក្មេងប្រុសមិនមានរងគ្រោះ ថ្នាក់អ្វីធ្ងន់ធ្ងរទេ ៕

ក្មេងប្រុសដ៏​តូច​ម្នាក់​ធ្វើ​ឲ្យ​ឪពុក​ម្តាយ ​ភ័យ​មិន​ស្ទើរ ព្រោះ​តែរ​ពឹស​ឱន​ក្បាល​ជាប់ ក្នុង​បំពង់​ទឹក​​ដក​មិន​ចេញ

  • ក្មេងប្រុសដ៏​តូច​ម្នាក់​ធ្វើ​ឲ្យ​ឪពុក​ម្តាយ ​ភ័យ​មិន​ស្ទើរ ព្រោះ​តែរ​ពឹស​ឱន​ក្បាល​ជាប់ ក្នុង​បំពង់​ទឹក​​ដក​មិន​ចេញ已关闭评论
  • 279 views
  • Hide Sidebar
    A+