ស្ទើរតែមិនជឿសោះ! ក្មេង​ប្រុស​អាយុ​៨ឆ្នាំ​ម្នាក់ ក្លាយ​ជា​ឃាត​ក​សម្លាប់​ទារិកា​អាយុ​១ខួប ក្នុង​ពេល​កំពុង​មើល​ថែ

បរទេស៖ ប៉ូលិសនៅរដ្ឋ Alabama បានចាប់ខ្លួនក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ពីបទសម្លាប់ទារិកា អាយុទើបនឹងបាន១ខួប ខណៈពេលដែលក្មេងស្រីរងគ្រោះ ស្ថិតក្រោមការមើលថែរបស់ក្មេងប្រុសរូបនេះ ព្រោះតែម្តាយក្មេងស្រីចេញទៅជប់លៀ ងនៅក្រៅផ្ទះ ។

ទារិកាដែលស្លាប់មានឈ្មោះ Kelcia Lewis រីឯស្ត្រីជាម្តាយមាន អាយុ២៦ឆ្នាំឈ្មោះ Katerra Lewis អ្នកទាំងពីររស់ នៅជាមួយក្រុមគ្រួសារ កុមារដៃដល់ ហើយនៅថ្ងៃកើតហេតុប៉ូលិសឲ្យដឹងថា Kelcia ត្រូវបានម្តាយទុកឲ្យក្មេងប្រុស អាយុ៨ឆ្នាំជួយមើលថែ ប៉ុន្តែគេបែរជាផ្ទុះកំហឹង នៅពេលទារិកាស្រែកយំមិនឈប់ទើប វាយក្មេងស្រីរងគ្រោះរហូត ដល់បាត់បង់ជីវិតបែបនេះ ។

តាមការពិនិត្យសាកសព ប៉ូលិសរកឃើញស្នាមជាំ ជាច្រើនកន្លែងនៅលើរាងកាយ និងក្បាលទារិកាបណ្តាលមកពីការ វាយសម្លាប់ ក្រោយមកប៉ូលិសបានចាប់ខ្លួនម្តាយទារិការងគ្រោះផងដែរ ដោយចោទពីបទធ្វេសប្រហែសទុកកូនចោល តែតុលាការក៏បានដោះលែងវិញ បន្ទាប់ពីនាងបង់ប្រាក់ធានាខ្លួនចំនួន $15000 ៕

ស្ទើរតែមិនជឿសោះ! ក្មេង​ប្រុស​អាយុ​៨ឆ្នាំ​ម្នាក់ ក្លាយ​ជា​ឃាត​ក​សម្លាប់​ទារិកា​អាយុ​១ខួប ក្នុង​ពេល​កំពុង​មើល​ថែ