​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចេញ​សារាចរ​ឲ្យ​ពលរដ្ឋ​ទូទាំងប្រទេស​បញ្ឈប់​ការជួល​ដី​នៅជាប់​ព្រំដែន​ឲ្យ​ទៅ​ជនជាតិ​ជិតខាង

រាជធានី​ភ្នំពេញ៖​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅលើ​ទំព័រ Facebook របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃនេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ជូនដំណឹង​សំខាន់​មួយ ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​អោយបាន​ជ្រាបថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង ចេញ​សារាចរ​ដល់ ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កុំអោយ​ជួល​ដី​អោយ​បរទេស (​ដីស្រែ ចំការ​) អោយទៅ​ជន​ជនជាតិ វៀតណាម រួមទាំង​ថៃ និង លាវ​ជាដើម ដើម្បី​ចៀសវាង​បញ្ហា (​ដី​ខ្មែរ ស្រែ​វៀតណាម ដី​ខ្មែរ​ស្រែ​ថៃ ឬ​ដី​ខ្មែរ ស្រែ​លាវ​) ជាដើម​។ 

​    ​រាជរដ្ឋាភិបាល នឹង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៅតាម​ទីតាំង​ទាំងនោះ ដើម្បី​រក​វិធានការ អភិវឌ្ឍន៍ រួមទាំង​ការសាងសង់​លំនៅដ្ឋាន​សម្រាប់​កងទ័ព​នៅតាម​បណ្តា​ព្រំដែន​ដើម្បី ការពារ​ទឹកដី​កម្ពុជា​។ ទន្ទឹមនឹង នោះ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា​នឹង​ផ្ញើលិខិត​ទៅ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដែលមាន ព្រំប្រទល់​ជាមួយ​កម្ពុជា ដើម្បី​សហការ និង ហាម ឃាត់​មិនអោយ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​នោះមក​ជួល​ដី​នៅតាម​ព្រំដែន​កម្ពុជា​។ ប៉ុន្តែ​ប្រទេស​ជាប់​ព្រំដែន​ទាំង អស់​នឹង សហការគ្នា​ពង្រឹង​សេដ្ឋកិច្ច​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​នៅតាម ព្រំដែន​អោយ​កាន់តែ​ប្រសើរឡើង​៕ 

​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចេញ​សារាចរ​ឲ្យ​ពលរដ្ឋ​ទូទាំងប្រទេស​បញ្ឈប់​ការជួល​ដី​នៅជាប់​ព្រំដែន​ឲ្យ​ទៅ​ជនជាតិ​ជិតខាង