​រដ្ឋសភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ APA លើក​ទី​៨​នៅ​ដើមខែ​ក្រោយ

​រាជធានី​ភ្នំពេញ​៖​រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ មហាសន្និបាត​នៃ​សភា​តំបន់​អាស៊ី​(APA)​លើក​ទី​៨​ក្រោម​ប្រធានបទ​"​ការជំរុញ​សន្តិភាព​ការផ្សះផ្សា និង​ការសន្ទនា​ក្នុង​តំបន់​" នៅ​ដើមខែ​ធ្នូ​ខាងមុខនេះ​។ 

​    ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​បញ្ជាក់ថា មហាសន្និបាត​នៃ​សភា​តំបន់​អាស៊ី​(APA) លើក​ទី ៨ នឹងត្រូវ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៥ នៅ​រាជធានី​ភ្នំពេញ ដែលមាន​គណៈប្រតិភូ​ជា​ប្រធានរដ្ឋសភា ព្រឹទ្ធសភា បណ្តា​ប្រទេស​ជា​សមាជិកសភា​តំបន់​អាស៊ី​, គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍ ព្រមទាំង​មាន​គណៈប្រតិភូ​បរទេស ជា​អង្គការ​សង្កេតការណ៍​ជាច្រើន​ទៀត នឹង​អញ្ជើញ​មក​ចូលរួម​។ 

​    ​គួរ​បញ្ជាក់ថា សភា​តំបន់​អាស៊ី (Asian Parliament Assembly ) បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០០៦ ក្នុង​គោលបំណង​នៃ​ការជំរុញ​សុខសន្តិភាព និង សមា​រណកម្ម សម្រាប់​តំបន់​អាស៊ី​ទាំងមូល ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ប្រព័ន្ធយុត្តិធម៌ ការចែករំលែក និង​ស្មើភាព​គ្នា នូវ​ស្ថិរភាព​នៃ​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ និង​ជិតស្និទ្ធ ថែមទៀត សម្រាប់​តំបន់​អាស៊ី ហើយ​គិត​រហូតមក​ដល់ពេលនេះ សភា​តំបន់​អាស៊ី មាន​សមាជិក​ពេញសិទ្ធិ ចំនួន ៤២ ប្រទេស សមាជិក​ជា​អ្នកសង្កេតការណ៍​ចំនួន ១៦​ប្រទេស​៕

​រដ្ឋសភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ APA លើក​ទី​៨​នៅ​ដើមខែ​ក្រោយ