ក្រុមហ៊ុនតូតាល់ ចំណាយ៦០ម៉ឺនដុល្លារ ទិញរថយន្តដឹកប្រេង​ ៥គ្រឿងម៉ាក ChengLong ពីក្រុមហ៊ុនចិននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់កម្ពុជា ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង បានចំណាយទឹកប្រាក់ប្រមាណ៦០ម៉ឺនដុល្លា សម្រេចទិញរថយន្តដឹកប្រេងឥន្ធនៈចំនួន៥គ្រឿងពី ក្រុមហ៊ុន Zhong Tong Wu Liu (Cambodia ).,Ltd ដែលជាក្រុមហ៊ុនចិនវិនិយោគនៅកម្ពុជា។

នៅក្នុងពិធីប្រគល់រថយន្តជូនអតិថិជនកាលពីព្រឹកថ្ងៃទី ១២ វិច្ឆិកា ២០១៥ នៅក្រុមហ៊ុន Zhong Tong Wu Liu (Cambodia) Co.,Ltd មានទីតាំងផ្លូវជាតិលេខ៤ ខាងលិចរង្វង់មូលចោមចៅ លោក Chen Cang ប្រធានផ្នែកទីផ្សារ បានឲ្យដឹងថា ក្រុមហ៊ុន Zhong Tong Wu Liu (Cambodia ) Co., Ltd បានសម្រេចវិនិយោគដោយលក់រថយន្តបែនដឹកដី រថយន្តដឹកប្រេង និងរថយន្តដឹកទំនិញជាច្រើនប្រភេទទៀត ម៉ាក Chenglong ដោយលើកដំបូងក្រុមហ៊ុនបានបណ្ដាក់ទុនប្រមាណតែ ២,៥លានដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុនក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ។

ប្រធានផ្នែកទីផ្សាររូបនោះ បញ្ជាក់ទៀតថា ការសម្រេចវិនិយោគនាំចូលរថយន្ត ម៉ាក ChengLong មកក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងមួយ ដើម្បីឲ្យប្រជាជនកម្ពុជាមួយចំនួន ដែលធ្លាប់តែប្រើប្រាស់របស់ជជុស ឬមួយទឹក ងាកមកប្រើរបស់ថ្មីនិងមានការធានាវិញ ព្រោះផ្នត់គំនិតរបស់ប្រជាជនកម្ពុជា មួយចំនួនធំបានផ្តោតទៅលើផលិតផលមកជប៉ុន ឬកូរ៉េ ហើយរបស់មកចិនហាក់ដូចជាមិនសូវចាប់អាម្មណ៍។ រឿងនេះវាជាការពិតណាស់ ព្រោះកន្លងមានក្រុមហ៊ុនចិនមួយចំនួនមកវិនិយោគ លក់របស់ ដូចជារថយន្តដឹកដីជាដើម បានលុយហើយរត់ទៅវិញ ដែលធ្វើឲ្យរបស់ប្រើប្រាស់នោះខូច មិនមានគ្រឿងបន្លាស់ និងជាងជំនាញជួសជុលជូន តែសម្រាប់ក្រុមហ៊ុន Zhong Tong Wu Liu (Cambodia ) Co., Ltd វិញបានមកវិនិយោគដោយផ្តោតទៅលើសេវាកម្ម ។ នៅពេលអតិថិជនយកទៅប្រើប្រាស់មានបញ្ហាអ្វីមួយនោះ អាចមករកក្រុមហ៊ុនជួសជុលជូនអតិថិជនដោយមិនអោយទាស់ចិត្តឡើយ ។

លោក Zheg Tian Xing អគ្គនាយកក្រុមហ៊ុន Zhong Tong Wu Liu (Cambodia ) Co., Ltd បានមានប្រសាសន៍ថា ការសម្រេចមកវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលនេះ នឹងប្តូរទស្សនរបស់ប្រជាជនកម្ពុជា ដែលកន្លងមកតែងតែគិតថា ឡានរបស់ក្រុមហ៊ុនចិន មានគុណភាពមិនសូវល្អ ប៉ុន្តែក្រុមហ៊ុននឹងខិតខំព្យាយាមប្តូរទស្សនទាំងនេះ និងធ្វើអោយឡានម៉ាក Chenglong របស់ក្រុមហ៊ុន Zhong Tong Wu Liu (Cambodia ) Co., Ltd ចរាចរណ៍ពាសពេញប្រទេសកម្ពុជា ។

លោកបន្តថា នៅក្នុងរយៈពេល២ឆ្នាំមុន ក្រុមហ៊ុនយើង មានទីផ្សារតូចនៅឡើយ ហើយការប្រកួតប្រជែង ក៏មិនទាន់មានទ្រង់ទ្រាយធំដែរ តែនៅពេលបច្ចុប្បន្ននេះ បន្ទាប់ពីក្រុមហ៊ុនយើងមានការទទួលស្គាល់ពីអតិថិជនកម្ពុជា យ៉ាងច្រើននោះ ការប្រកួតប្រជែងក៏ចាប់ផ្ដើមដែរ និងមានពាក្យចរចាមអារាម ថាក្រុមហ៊ុនយើងមានបញ្ហាហិរញ្ញវត្ថុ និងចង់រត់ចោលស្រុកទៀតផង ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនយើង ។

លោកបញ្ជាក់ថា រថយន្តដែលក្រុមហ៊ុន Zhong Tong Wu Liu (Cambodia ) Co., Ltd កំពុងដាក់លក់នៅកម្ពុជា គឺពិតជាសមនឹងស្ថានភាពប្រទេសកម្ពុជានៅពេលនេះ ដោយសារតែកម្ពុជា ជាប្រទេសកម្ពុជាអភិវឌ្ឍន៍ និងត្រូវការរថយន្ត ដឹកដែលមានគុណភាព មិនចំណាយច្រើន មិនងាយខូច ហើយក្រុមហ៊ុននឹងព្យាយាមយកអ្វីដែលថ្មី ល្អ មានគុណភាព សម្រាប់ប្រជាជនកម្ពុជា ៕

ក្រុមហ៊ុនតូតាល់ ចំណាយ៦០ម៉ឺនដុល្លារ ទិញរថយន្តដឹកប្រេង​ ៥គ្រឿងម៉ាក ChengLong ពីក្រុមហ៊ុនចិននៅកម្ពុជា

ក្រុមហ៊ុនតូតាល់ ចំណាយ៦០ម៉ឺនដុល្លារ ទិញរថយន្តដឹកប្រេង​ ៥គ្រឿងម៉ាក ChengLong ពីក្រុមហ៊ុនចិននៅកម្ពុជា

ក្រុមហ៊ុនតូតាល់ ចំណាយ៦០ម៉ឺនដុល្លារ ទិញរថយន្តដឹកប្រេង​ ៥គ្រឿងម៉ាក ChengLong ពីក្រុមហ៊ុនចិននៅកម្ពុជា

ក្រុមហ៊ុនតូតាល់ ចំណាយ៦០ម៉ឺនដុល្លារ ទិញរថយន្តដឹកប្រេង​ ៥គ្រឿងម៉ាក ChengLong ពីក្រុមហ៊ុនចិននៅកម្ពុជា