ជួសជុល​ម៉ូ​ទ័​រ​ ខុស​បច្ចេកទេស​ ឆក់​ខ្លួនឯង​ស្លាប់​ នៅ​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ដោយសារ​​តែ​ ជួស​ជុល​ម៉ូ​ទ័រ​ខុស​បច្ចេកទេស​ហើយ​ យក​ទៅ​​កាត់​ការ៉ូ​បណ្ដាល​ឱ្យ​​ឆ្លង​ចរន្ត​អគ្គិ​ស​នី​​ កាលពី​​វេលា​ម៉ោង​ ៩​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១២ ​វិច្ឆិកា​ ​២០១៥ ​នៅ​ភូមិ​ដូង ​ឃុំ​ក្បាល​ត្រាច ​ស្រុក​ក្រគរ ។​

ជន​រង​គ្រោះ​ដែល​ត្រូវ​​ខ្សែភ្លើង​ឆក់​ស្លាប់​​នេះ ត្រូវបាន​​ប៉ូ​លិស​ប្រាប់​ឱ្យដឹង​ថា ​ឈ្មោះ​ ភឿន ទ្រី ​ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ ​មាន​ប្រពន្ធ​និង​ កូនប្រុស​ស្រី​២​នាក់ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​​​ ជន​រង​គ្រោះ​បាន​ទៅ​លេង​វត្ត​ក្រឡាញ់​ក្នុង​ ឃុំ​ក្បាល​ត្រាច​ ​ពេល​ក្រឡេក​ឃើញ​ម៉ូ​ទ័រ​គ្រប​តង់​ ក្រោម​កុដិ​​ក៏​សុំ​ខ្ចី​ព្រះសង្ឃ​ យក​មក​កាត់​ការ៉ូ​មួយ​ភ្លែត ​តែ​ព្រះសង្ឃ​ប្រាប់​ថា​ ម៉ូ​ទ័រ​​នេះ​​ខូច​ហើយ ​ប្រើ​មិនកើត​ទេ​ ពេល​នោះ​ជន​រង​គ្រោះ​ បាន​សុំ​យក​ទៅ​ ជួស​ជុល ​ប៉ុន្តែ​​ជន​រង​គ្រោះ​មិន​ បាន​យក​​ទៅ ឱ្យ​​ជាង​ជួស​ជុល​ទេ​ គឺ​​ធ្វើ​ការ​ជួស​ជុល​ ដោយ​ខ្លួនឯង​ ​ពេល​ជួស​ជុល​រួច​​ក៏​​ យក​ខ្សែ​ម៉ូ​ទ័រ​ទៅ​ដោត​ព្រី​ភ្លើង​ក្រោមផ្ទះ​ រួច​ហើយ​លូកដៃ​កាន់​ ច្របាច់​កុងតាក់​ម៉ូ​ទ័រ​កាត់​ការ៉ូ​ ​​ស្រាប់តែ​ឆ្លង​ ចរន្ត​អគ្គិ​ស​នី​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ករណី​នេះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​​ពិនិត្យ ​និង​បាន​​សន្និដ្ឋាន​ថា​ បណ្ដាល​មក​ពី​ជួស​ជុល​ម៉ូ​ទ័រ​ ខុស​បច្ចេកទេស​ ទើប​បណ្ដាលឱ្យ​​ឆ្លង​ ចរន្ត​អគ្គិ​ស​នី​ឆក់​ខ្លួន ឯង​ស្លាប់​បែប​នេះ​. ៕
ជួសជុល​ម៉ូ​ទ័​រ​ ខុស​បច្ចេកទេស​ ឆក់​ខ្លួនឯង​ស្លាប់​ នៅ​ស្រុក​ក្រគរ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត