ខ្លោចចិត្ដ ឪពុកហេតុតែចង់ជួយកូនស្រី សុខចិត្ដធ្វើជាចោរ គាស់ផ្នូរលួចលលាដ៍ក្បាល

ចិន៖ បុរសជាឪពុកម្នាក់ ហេតុតែចង់ជួយព្យាបាលជំងឺកូនស្រី បានសុខចិត្ដទៅធ្វើរឿងខុសនឹងច្បាប់ ដែលនាពេលនេះ ប៉ូលីសបានធ្វើ ការឃាត់ខ្លួន។

នេះបើតាមប្រភពព័ត៌មាន ដែលមិនបញ្ចេញឈ្មោះបុរសនេះ បានឲ្យដឹងថា ជនល្មើស ដែលជាអ្នករស់នៅក្នុងខេត្ដ ជាំងស៊ី បានទៅលួចគាស់ផ្នូរ សាកសពស្ដ្រីវ័យក្មេងជាច្រើន ដើម្បីលួចយកលលាដ៍ក្បាល។ នៅក្នុងនោះ គាត់បានសារភាពថា រូបគាត់ពិតជាលួចយកមែន ដោយគាត់ កិនលលាដ៍ក្បាលនោះ ទៅជាម្សៅម៉ត់ និងលាយជាមួយនឹងទឹក ដើម្បីបង្កើតជាថ្នាំ ជួយព្យាបាលកូនស្រីរបស់គាត់ ដែលមានបញ្ហាសសៃប្រសាទ។ គាត់បានបន្ដថា គាត់ធ្វើបែបនេះ ប្រហែលជា ប៉ុន្មានខែមកហើយ បន្ទាប់ពីមានគ្រូពេទ្យក្លែងក្លាយម្នាក់ ផ្ដល់ដំបូន្មានឲ្យគាត់ថា លលាដ៍ក្បាលរបស់ មនុស្សស្រីវ័យក្មេងនឹងអាចជួយព្យាបាល ជំងឺសសៃប្រសាទ។

ជាចុងក្រោយ គាត់បានសារភាពថា ថ្នាំដែលគាត់បង្កើតនោះ ពិតជា មិនបានជួយ ឲ្យជំងឺកូនស្រីគាត់ ល្អប្រសើរជាងមុននោះទេ៕

ខ្លោចចិត្ដ ឪពុកហេតុតែចង់ជួយកូនស្រី សុខចិត្ដធ្វើជាចោរ គាស់ផ្នូរលួចលលាដ៍ក្បាល
ខ្លោចចិត្ដ ឪពុកហេតុតែចង់ជួយកូនស្រី សុខចិត្ដធ្វើជាចោរ គាស់ផ្នូរលួចលលាដ៍ក្បាល

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត