ប្រតិកម្ម​សម្តេច​តេ​ជោ​ ចំពោះ​ទ​ង្វើ​លោក​ សម រ​ង្ស៊ី

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហា​សេនាបតី​​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា បាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ចំពោះ​​មេ​បក្ស​ប្រឆាំង​​លោក សម រ​ង្ស៊ី តាម​បណ្តាញ​​ទំនាក់ទំនង​សង្គម នា​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ ដើម្បី​បង្ខំ​ឆ្លើយ​តប​​ភ្លាម​ៗ​ទៅ​មេ​បក្ស​ប្រឆាំង ដែល​ប្រមាថ​ចំពោះ​រាជរ​ដ្ឋា​ភិ​​បាលនិង​ខ្លួន​ខ្ញុំ ដែល​អាច​និយាយ​បាន​ថា «​ទឹក​មួយ​តំណក់​នេះ បំផ្លាញ​នូវ​ភាព​ស្ងប់​ស្ងាត់ សម្រាប់​ទឹក​ទាំងអស់​​នៅ​ក្នុង​កែវ​» ។

សម្តេច​​តេ​ជោ​ថ្លែង​ថា ៖ ថ្ងៃនេះ យើង​បាន​ទទួល​នូវ​ប្រតិកម្ម​ពី​បក្ស​ប្រឆាំង គឺ​លោក ​សម រ​ង្ស៊ី ដែល​ក្នុង​ឋានៈ​គាត់​ជា​កូន​ជន​ក្បត់ជាតិ សម សារី ។ លោក​សម រ​ង្ស៊ី បាន​សូម​អភ័យទោស បើសិនជា​ធ្វើ​ឱ្យ​អ្នក​ណាមួយ​ឈឺចាប់ ។ ប៉ុន្តែ​គាត់​ក៏​បាន​​និយាយ​ជាមួយនឹង​ពាក្យ​ដែរ​​ថា អ្នកនយោបាយ​ត្រូវ​ទាប បន្ថែម​លើ​នោះ​ កូនចៅ​របស់​គាត់ បាន​ធ្វើ​នូវការនៅ​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ បាន​ធ្វើ​ដំណើរ​ទៅ​ហើយ ។ សម រ​ង្ស៊ី បាន​ចង្អុល រូបគណ​បក្ស​ប្រជាជន​៣​នាក់ ដែល​មាន​សម្តេច ជា ស៊ី​ម, សម្តេច​ហេង សំ​រិ​ន និង​រូប​ខ្ញុំ ហើយ​លើក​​ឡើង​ថា អា​បី​នាក់ គឺជា​អា​​ចោរ​​លក់​ជាតិ អា​​កណ្តាល​ខូច​ជាងគេ ។

ខ្ញុំ​ចង់​សួរ​លោក​ សម រ​ង្ស៊ី ថា តើ​សម្តី​ជេរ​ប្រមាថ អាចោរ​​លក់​ជាតិ ​ដែល​រួម​មាន​ទាំង​សម្តេច​ ជា ស៊ី​ម, សម្តេច ហេង សំ​រិ​ន ដែល​អាច​​បង្កើត​ក្បាល សម រ​ង្ស៊ី បាន​​នោះ តើ​ជាស​ម្តី​សុជីវធម៌​របស់​អ្នក​នយោបាយ​ដែរ​ឬទេ?

ក្រៅពី​នោះ តើ​ សម រ​ង្ស៊ី បាន​ធ្វើ​អ្វីខ្លះ? ប៉ុន្តែ​វា​ជា​រឿង​​ដែល​ខ្ញុំ​ត្រូវ​តែ​និយាយ នេះ​ជា​លិខិត​ដែល​សម រ​ង្ស៊ី បាន​ផ្ញើ​មក​ឱ្យ​ខ្​ញុំ​នៅ​ឆ្នាំ​២០០៩ ពេល​នោះ សម រ​ង្ស៊ី បាន​ធ្វើការ​សុំ​អភ័យទោស​ជាមួយនឹង​​កំហុសឆ្គង​ទាំងឡាយ ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព