រដ្ឋមន្ត្រី​ការ​បរទេស​ចិន កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម​ជួបជុំ​គ្នា​នៅ​យុន​ណា​ន់

យោង​តាម​ស៊ី​ន​ហួ​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា បាន​ព្រមព្រៀង​គ្នា​លើ​ក្រប​ខណ្ឌ​ការងារ​មួយ ដើម្បី​កិច្ច​សហប្រតិ​បត្តិ​ការ​នៃ​ទន្លេ​ឡាន​កាង​-​មេគង្គ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ជី​ន​ហុង ខេត្ត​យុន​ណា​ន់ ប្រទេស​ចិន ។

ទន្លេ​ឡាន​កាង​-​មេគង្គ ហូរ​កាត់​ប្រទេស​ចិន ភូមា ឡាវ ថៃ កម្ពុជា និង​វៀតណាម ដែល​នេះ​ជា​ទំនាក់ទំនង​ធម្មជាតិ​ភ្ជាប់​ប្រទេស​ទាំង​៦ ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ដំបូង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​នៃ​ទន្លេ​ឡាន​កាង​-​មេគង្គ (CLM) រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​៦​នេះ បាន​សម្រេច​រួម​សហការ​គ្នា​ក្នុង​ផ្នែក​អាទិភាព​៣​គឺ កិច្ចការ​នយោបាយ និង​សន្តិសុខ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​ប្រជាជន និង​ប្រជាជន ។

តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង យី លោក​ហោ ណាំ​ហុង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក THONGLOUN SISOULITH ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ឡាវ លោក WANNA MAUNG LWIN រដ្ឋមន្ត្រី​ការ​បរទេស​ភូមា លោក DON PRAMU  DWINAI រដ្ឋមន្ត្រី​ការ​បរទេស​ថៃ និង​លោក​ផាំ ប៊ិ​ញ​មី​ញ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ។

CLM គឺជា​កិច្ច​សហប្រតិបត្តិការ​អន្តរ​តំបន់​លើក​ដំបូង​ដែល​ចូលរួម​ដោយ​ប្រទេស​៦ ។ ក្រប​ខណ្ឌ​ការងារ​គឺ​សម​ស្រប​ទៅ​នឹង​សេចក្តី​ត្រូវការ​នៃ​ការ​អភិវឌ្ឍន៍ ដើម្បី​ផល​ប្រយោជន៍​​ជា​សារវន្ត​នានា និង​មាន​រយៈពេល​យូរ​របស់​ប្រទេស​ទាំង​៦ ។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង យី ៕