[ព័ត៌មាន] តេស្ត បង្ហាញថា អង្គគណនា iPad Pro ខ្លាំង ប្រហែល អង្គគណនា Core i5 ឆ្នាំ 2013

[ព័ត៌មាន] តេស្ត បង្ហាញថា អង្គគណនា iPad Pro ខ្លាំង ប្រហែល អង្គគណនា Core i5 ឆ្នាំ 2013
ក្រុមការងារ ArsTechnica កាលពីពេលថ្មីៗនេះ បានធ្វើការ តេស្តសាកល្បង ល្បឿនបន្ទៈឈីប A9X ថ្មី របស់ iPad Pro អេក្រង់ 12.9 អីុង។ ដូចលទ្ធផល រំពឹងទុក ម៉ូដែលថ្មីនេះ ដើរលឿន និងខ្លាំងជាង iPad Air 2 និង iPhone 6s ទៅទៀត ប៉ុន្តែ វាមិនចប់ត្រឹមហ្នឹងនោះទេ។ ពួកគេ រកឃើញថា បន្ទៈឈីបថ្មីនេះ មានល្បឿនគណនា ប្រហែលនឹង អង្គគណនា Intel Core i5 ឆ្នាំ 2013 ដែរ ហើយវា លឿនជាង Intel Core M បច្ចុប្បន្ន ដែលប្រើលើ Macbook Retina 12 អីុងថ្មីទៅទៀត។

គួររំលឹកថា បន្ទៈឈីប A9X របស់ iPad Pro ថ្មី មានអង្គគណនា 2 គ្រាប់ ដែលមួយគ្រាប់ៗ មានល្បឿន 2.25GHz លឿនជាង អង្គគណនា A8X របស់ iPad Air 2 ដែលមានល្បឿនត្រឹម 1.84GHz ប៉ុណ្ណោះ។
[ព័ត៌មាន] តេស្ត បង្ហាញថា អង្គគណនា iPad Pro ខ្លាំង ប្រហែល អង្គគណនា Core i5 ឆ្នាំ 2013[ព័ត៌មាន] តេស្ត បង្ហាញថា អង្គគណនា iPad Pro ខ្លាំង ប្រហែល អង្គគណនា Core i5 ឆ្នាំ 2013ចំណែក អង្គក្រាហ្វិករបស់វា ក៏មិនអន់ដែរ។ វា មានទទួលពិន្ទុខ្ពស់ ជាង បណ្តា iPad និង iPhone ជំនាន់មុនៗ ព្រមទាំងលឿនជាង អង្គក្រាហ្វិក Intel Iris Pro 5200 របស់ Macbook Pro 15 អីុង និង Intel HD 520 របស់ថេបប៉្លេត Microsoft Surface Pro 4 ទៀត៕
[ព័ត៌មាន] តេស្ត បង្ហាញថា អង្គគណនា iPad Pro ខ្លាំង ប្រហែល អង្គគណនា Core i5 ឆ្នាំ 2013
ប្រភព: ArsTechnica» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] តេស្ត បង្ហាញថា អង្គគណនា iPad Pro ខ្លាំង ប្រហែល អង្គគណនា Core i5 ឆ្នាំ 2013已关闭评论
  • 1,241 views
  • Hide Sidebar
    A+
Publish on:2015/11/13  Category:apple-ios