សោកស្តាយ! បុរសខ្ពស់ជាងគេបង្អស់ នៅថៃ ស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែជីវភាព (មានវីដេអូ)

ថៃ៖ បុរសជនជាតិថៃម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាមនុស្សមានកម្ពស់ខ្ពស់ជាងគេបង្អស់ នៅលើពិភពលោក បានស្លាប់បាត់ហើយ កាលពីពេលថ្មីៗនេះ ដោយសារជម្ងឺយារយីច្រើនមុខពេក គួបផ្សំជាមួយអត្រានៃការលូតលាស់ខុសប្រក្រតីរបស់គាត់ផងនោះ។

សោកស្តាយ! បុរសខ្ពស់ជាងគេបង្អស់ នៅថៃ ស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែជីវភាព (មានវីដេអូ)
រូបភាពរបស់លោក Oaf និងគ្រួសារ កាលពីគាត់នៅរស់

តាមប្រភពព័ត៌មានបានឲ្យដឹងដែរថា បុរសជនជាតថៃម្នាក់ ឈ្មោះថា Pornchai Saosri ហៅក្រៅ Oaf អាយុ ២៦ឆ្នាំ មានកម្ពស់រហូតដល់ទៅជាង ២.៦ម៉ែត្រ ឯណោះ និងរស់នៅជាមួយគ្រួសារក្នុងភូមិ Ban Takaeo ស្រុក​ ប្រាសាទ ប្រទេសថៃ។

បុរសយក្សរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជួនទៅមន្ទីរពេទ្យ ក្រោយពេលមានអការ:មិនស្រួល ដោយសារសម្ពាធឈាមឡើងខ្ពស់ បូករួមនឹងការប្រឈមមុខ នឹងអត្រាការលូតលាស់មិនប្រក្រតីផងនោះ។ ក្រោយមកគាត់ ត្រូវបានបញ្ជូនមកផ្ទះវិញ បន្ទាប់ពីទទួលបានការព្យាបាលរួច តែជាអកុសល រយៈពេលមួយសប្តាហ៍ក្រោយមក គាត់ក៏បានស្លាប់បាត់ទៅ។

គួរបញ្ជាក់ផងដែរថា គាត់ត្រូវបានមនុស្សជាច្រើន ចាត់ទុកថាជាអ្នកមានកម្ពស់ខ្ពស់បំផុតលើពិភពលោក ប៉ុន្តែគាត់ពុំដែលទទួលបានឈ្មោះជាផ្លូវការក្នុងកំណត់ត្រាពិភពលោក ក៏អាចដោយសារតែគាត់​ ​មានបញ្ហាសុខភាព បណ្តាលឲ្យគាត់មិនអាចឈរត្រង់បានដូចគេនោះទេ។

ទោះជាយ៉ាងណា សង្ខាមនុស្សពិតជាមិនទៀងទាត់ ម្តាយរបស់ Oaf បានប្រទះឃើញកូនរបស់ខ្លួនស្លាប់ ្ ក្រោយត្រឡប់មកពីស៊ីឈ្នួលលាងចានឲ្យគេវិញ។

គួររំលឹកថា លោក Oaf ធ្លាប់និយាយ៖ “ខ្ញុំចង់មានគ្រែដែលអាចធ្វើចលនាឡើងចុះ​ និងមានកុងតាក់ចុចដូចនៅ មន្ទីរពេទ្យ ហើយក៏ចង់មានប្រាក់ ដើម្បីសងបំណុលម្តាយ ដែលចាស់ជរារបស់ខ្ញុំដែរ”៕

សោកស្តាយ! បុរសខ្ពស់ជាងគេបង្អស់ នៅថៃ ស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែជីវភាព (មានវីដេអូ)សោកស្តាយ! បុរសខ្ពស់ជាងគេបង្អស់ នៅថៃ ស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែជីវភាព (មានវីដេអូ)

តោះចង់ដឹងថាយ៉ាងណានោះ! សូមទស្សនាវីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា:

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត