​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួសធ្ងន់​ស្រាល​៣៩​នាក់​នៅ​ស្រុក​កំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង​៖​យ៉ាងហោចណាស់​ក៏មាន កម្មករ​រោងចក្រ​៣៩​នាក់​ក្នុងចំណោម​៥២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​៦ ​និង​២៥​នាទី​យប់ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១ និង​៥២ ស្ថិតក្នុង​ភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច​។​

 រថយន្ត​ដឹក​កម្មករ​រោងចក្រ ហើយ​ក្រឡាប់​នោះ មាន​អ្នកបើកបរ​ឈ្មោះ ហ៊ីម រស់នៅ​ភូមិ​ត្រពាំង​ខ្ទម ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​។ ចំពោះ​កម្មករ​ទាំង​៥២​នាក់ មិនមែនជា​កម្មករ​ក្នុង​រោងចក្រ​តែមួយ​នោះទេ ក្រុមកម្មករ​ទាំងនោះរ​ស់​នៅក្នុង​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ត្រូវបាន​រថយន្ត​ខាងលើ​ដឹក​ដាក់​តាម​រោងចក្រ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ល្ងាច​ឡើង​បាន​ដឹក​ត្រឡប់​ដាក់​តាម​ផ្ទះ​វិញ​។ 

​តាម​សាក្សី​និយាយថា មុនពេល​កើតហេតុ រថយន្ត​ដឹក​កម្មករ​ខាងលើ​បាន​ដឹក​កម្មករ​ចេញពី​រោងចក្រ​ត្រឡប់ទៅផ្ទះ​វិញ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ក៏បាន​គេច​នឹង​រថយន្ត​មួយគ្រឿង​បណ្តាលអោយ ធ្លាក់ចូល​ទឹកស្រះ​ក្រឡាប់​តែម្តង​៕

​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួសធ្ងន់​ស្រាល​៣៩​នាក់​នៅ​ស្រុក​កំពង់ត្រឡាច