Welbeck ទម្លាយ​​របស់​សំខាន់​២ ដែលយក​​តាម​​​ខ្លួន ពេលទៅ​ Arsenal


Welbeck ទម្លាយ​​របស់​សំខាន់​២ ដែលយក​​តាម​​​ខ្លួន ពេលទៅ​ Arsenal

ខ្សែ​ប្រយុទ្ធ​ស្បែក​ខ្មៅ Danny Welbeck ថ្មីៗ​នេះ​បាន​ទម្លាយ​ប្រាប់​ពី​របស់​សំខាន់​២​មុខ​ដែលខ្លួន​វេច​មក​តាម ពេល​ចេញ​ពីទីក្រុង Manchester ទៅ​កាន់​ទីក្រុងឡុងដ៍ ដដែល​របស់​ទាំង​២ នោះ​គឺ ហ្គេម PS4 និង​ទូរទស្សន៍​មួយ​គ្រឿង។

 

Welbeck ទម្លាយ​​របស់​សំខាន់​២ ដែលយក​​តាម​​​ខ្លួន ពេលទៅ​ Arsenal

 

Welbeck បាន​ប្រាប់​ថា​មិន​ដឹង​ត្រូវ​យក​អ្វី​ខ្លះ​ពេល​រើ​មក​នៅទីក្រុងឡុងដ៍​នោះ​ទេ ព្រោះ​ជីវិត​របស់​​ខ្លួន​គឺ​ឯកា​តែ​ម្នាក់​ឯង។ កីឡាករ​វ័យ​២៤ឆ្នាំ ដែលបាន​ផ្ទេរ​ពី Man Utd មក​កាន់​ទឹកដី Emirates កាល​ពី​ឆ្នាំ២០១៤ បាននិយាយ​ថា៖ “ខ្ញុំ​មិន​មាន​ឥវ៉ាន់ មិន​មាន​ប្រពន្ធ​កូន និង​អ្វី​ផ្សេង​ទៀត​នោះ​ទេ។ ខ្ញុំ​ក្រោក​ពី​គេង​ភ្លាម​គឺ​ចាក​ចេញ​ពី Manchester តែ​ម្តង។ ជីវិត​ខ្ញុំ​គឺ​មាន​សេរីភាព ច្បាស់​ណាស់​គ្មាន​នរណា​រើ​ផ្ទះ​លឿន​ជាង​ខ្ញុំ​ឡើយ។ ខ្ញុំ​យក​តែ​ហ្គេម PS4 និង​ទូរទស្សន៍​មួយ រួច​បើក​ឡាន​ចេញ​មក។ អតីត​យុវជន​ក្រុម​បិសាច​ក្រហម បន្ថែម​ដូច្នេះ”។

 

Danny Welbeck លេង​នៅ Manchester United បាន​១៤២​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​២៩​គ្រាប់ ខណៈ​នៅ​កាំភ្លើង​ធំ Arsenal កីឡាករ​មាន​ម្ដាយ​ឪពុក​ដើម​កំណើត​ហ្គាណា​រូប​នេះ បង្ហាញ​ខ្លួន​បាន ៣៤​ប្រកួត និង​រក​គ្រាប់​បាល់​បាន ៨​គ្រាប់។ បច្ចុប្បន្ន​រូប​គេ​កំពុង​សម្រាក​ព្យាបាល​របួស ដែលរំពឹងថានឹងអាចចូលលេងបានវិញចុងឆ្នាំនេះ៕

 

Welbeck ទម្លាយ​​របស់​សំខាន់​២ ដែលយក​​តាម​​​ខ្លួន ពេលទៅ​ Arsenal

 

ចុចអាន៖ របួស​រ៉ាំរ៉ៃ​របស់ Welbeck ​​បាន​​វះ​កាត់​​ហើយ សង្ឃឹម​បាន​ចូល​លេង​វិញ​ចុង​ឆ្នាំ​នេះ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror