អេ ភូថង អាច​នឹង​បិទ​ក្លិប​ប្រដាល់​​​ក្នុង​ពេល​ខាង​មុខ​នេះ


អេ ភូថង អាច​នឹង​បិទ​ក្លិប​ប្រដាល់​​​ក្នុង​ពេល​ខាង​មុខ​នេះ

ក្លិប​ប្រដាល់​របស់ អេ ភូថង ​ដែល​មាន​ទីតាំង​នៅ​ក្នុង​កីឡដ្ឋាន​ស្ដាត​ចាស់ អាច​នឹង​ត្រូវ​បិទ​ក្នុង​ពេល​ខាង​មុខ​នេះ ដោយសារ​មូលហេតុ​មិន​មាន​ទីតាំង​ហាត់​គ្រប់​គ្រាន់។ នេះ​បើ​តាម​សម្ដី អតីត​អ្នក​ប្រដាល់​កំពូល​របស់​កម្ពុជា​បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​ Facebook ​របស់​លោក។

 

អេ ភូថង អាច​នឹង​បិទ​ក្លិប​ប្រដាល់​​​ក្នុង​ពេល​ខាង​មុខ​នេះលោក​អេ ភូថង

 

កាល​ពី​២​ម៉ោង​មុន​នេះ គណនី​ Facebook ​របស់​លោក អេ ភូថង ​​បាន​បង្ហោះ​រូប​២​សន្លឹក​អម​ជាមួយ​កូន​សិស្ស​របស់​លោក​និង​ភរិយា ហើយ​សរសេរ​ដាក់​នៅ​ពី​លើ​ថា “​ជិត​បែក​គ្នា​ហើយ​សិស្ស​ទាំង​អស់”។ ដោយ​ឃើញ​ការ​បង្ហោះ​នេះ​ដែរ អ្នក​គាំទ្រ​ជា​ច្រើន​បាន Comments ​សួរ​ពី​ខាង​ក្រោម រក​មូលហេតុ ខណៈ​ដែល​លោក អេ ភូថង ​បាន​បញ្ជាក់​ថា​មក​ពី​ជិត​បិទ​ក្លិប​នេះ ព្រោះ​អត់​មាន​កន្លែង​ហ្វឹកហាត់​ទៀត​ទេ។

 

 

ចំពោះ​បញ្ហា​ទាក់ទិន​នឹង​រឿង​នេះ​ដែរ ក្លិប​ក្រសួង​ការពារ​ជាតិ​ដែល​មាន​ទីតាំង​នៅ​ក្នុង​កីឡដ្ឋាន​ស្ដាត​ចាស់​ដែរ​នោះ ក៏​បាន​ធ្វើ​ការ​កែ​សម្រួល​ផ្ទៃ​ក្នុង​បន្តិច​ដែរ ពោល​គឺ​កីឡាករ​ដែល​ធ្លាប់​ស្នាក់​នៅ​ទី​នោះ ហើយ​មាន​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ​ឬ​បណ្ដា​ខេត្ត​នៅ​ជិត​ៗ​នេះ មិន​អាច​ស្នាក់​នៅ​បន្ត​ទៀត​បាន​ទេ លើកលែង​តែ​កីឡាករ​មក​ពី​ខេត្ត​ឆ្ងាយ​ៗ​ប៉ុណ្ណោះ។

 

 

ចំណែក​ឯ​រឿង​បញ្ហា​ក្លិប អេ ភូថង ​វិញ មិន​ទាន់​មាន​នរណា​អាច​ដឹង​ច្បាស់​ពី​មូលហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា​លោក​បិទ​ដោយសារ​អត់​មាន​កន្លែង​ហ្វឹកហាត់​ប៉ុណ្ណោះ ៕

 

 

​អត្ថបទ៖ មុន្នី រម្យ