Beckham ​ស្លៀក​ឈុត​ខ្មៅ​ ​គេ​ថា​ស្រដៀង​តួ​សម្ដែង​ 007


Beckham ​ស្លៀក​ឈុត​ខ្មៅ​ ​គេ​ថា​ស្រដៀង​តួ​សម្ដែង​ 007

David Beckham បាន​បង្ហោះ​រូប​ថត​ស្លៀក​ឈុត​ពណ៌​ខ្មៅ​ឈរ​​លើ​ភ្នំ​ទឹកកក ក្នុង​ទ្វីប​អង់តាកទិច កាល​ពី​ថ្ងៃ​ពុធ ​បាន​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​អតីត​តារា​ឆ្នើម​លេខ​៧​រូប​នេះ យល់​ថា​ពិត​ជា​ស្រដៀង​ទៅ​នឹង​​​តួ​សម្ដែង​ James Bond (ឈ្មោះ​ពិត​ Daniel Craig) ​ឬ​ហៅ​កាត់​ “007” របស់​ក្រុម​ស៊ើបអង្កេត MI6 នៅ​ក្នុង​ឈុត​មួយ​នៃ​​ភាពយន្ត​ថ្មី​ចំណង​ “Spectre” ​មែន​ទែន។

 

Beckham ​ស្លៀក​ឈុត​ខ្មៅ​ ​គេ​ថា​ស្រដៀង​តួ​សម្ដែង​ 007

 

Beckham ​ស្លៀក​ឈុត​ខ្មៅ​ ​គេ​ថា​ស្រដៀង​តួ​សម្ដែង​ 007

James Bond (ឈ្មោះ​ពិត​ Daniel Craig) ឬ​ហៅ​កាត់​ “007” នៅ​ក្នុង​រឿង​​ “Spectre”

 

​​មិន​ខុស​គ្នា​ពី​ 007 ប៉ុន្មាន​ទេ បច្ចុប្បន្ន​ Beckham​ ​គឺជា​បុរស​ម្នាក់ ដែល​មាន​បេសកកម្ម​មួយ​ ​និង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​គ្រប់​៧​ទ្វីប ដើម្បី​ជួយ​ដល់​អង្គការ​ UNICEF ​ខណៈ​ដែល​នៅ​ក្នុង​សាច់រឿង​ “Spectre” ​ឯ​នោះ​វិញ James Bond ក៏​មាន​ បេសកកម្ម​មួយ​ដែរ ដោយ​ត្រូវ​តាម​ស្វែង​រក​​​មេខ្លោង​របស់​អង្គការ​ឧក្រិដ្ឋកម្ម Spectre ជា​ច្រើន​ប្រទេស។

 

យ៉ាងណាក្ដី បេសកកម្ម​​របស់​វីរបុរស​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​រូប​នេះ ពុំ​​បាន​ជួប​​គ្រោះ​ថ្នាក់ ឬ​ជួប​​ភាព​ភ័យ​រន្ធត់​ដូច​​តួអង្គ​ 007 ឡើយ ដោយ​គ្រាន់​តែ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​លេង​បាល់ទាត់​ជាមួយ​ក្មេងៗ នៅ​ទ្វីប​នីមួយៗ​លើ​ពិភពលោក​ប៉ុណ្ណោះ។

 

​Beckham បាន​ធ្វើ​ដំណើរ​ទៅ​​​៦​ប្រទេស​ហើយ ដោយ​ក្នុង​នោះ​រួម​មាន​ ប៉ាពូញូវហ្គីណេ នេប៉ាល់ ទីក្រុង​​ម៉ាយអាមី ជីប៊ូទី ​អាហ្សង់ទីន និង​ទ្វីប​អង់តាកទិច។ ​​បុរស​វ័យ​៤០​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​ធ្វើ​ដំណើរ​​ជា​លើក​​ចុង​ក្រោយ​ទៅ​កីឡដ្ឋាន​ Old Trafford របស់​ក្រុម​ Manchester United ដើម្បី​ប្រកួត​ជាមួយ​ Super Star ជើង​ចាស់ៗ​នៅ​ទី​នោះ នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ៕

 

-ចុចអាន៖ Beckham រំឭក​អនុស្សាវរីយ៍​ចាស់​ៗ ​មុន​ប៉ះ​អតីត​ជើង​ខ្លាំង​ៗ​នៅ​ Old Trafford ​ថ្ងៃ​សៅរ៍

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail