​តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​កូន​ឆាប់​ម្ញូប​ភ្នែក​?

​តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​កូន​ឆាប់​ម្ញូប​ភ្នែក​?

​សព្វថ្ងៃនេះ​មាន​កូនក្មេង​ជាច្រើន​តែងតែ​មាន​អាការៈ​ម្ញូប​ភ្នែក​ជានិច្ច តើ​ទាំងអស់នេះ​មក​ពី​កត្តា​អ្វី​ខ្លះ​ទើប​ធ្វើឱ្យ​ភ្នែក​របស់​គេ​ឆាប់​ពាក់​វ៉ែនតា​បែបនេះ​?
 

​អង្គុយ​មិន​ត្រូវ​របៀប​
នៅពេល​ដែល​កូន​អង្គុយ​មិន​ត្រូវ​របៀប​មើល​ទូរទស្សន៍ ដោយ​អង្គុយ​មិន​ត្រង់ ហើយ​វៀច ឬ​អង្គុយ​លើ​ខ្លួន​អ្នក​ដើម្បី​មើល នោះ​វា​នឹង​ធ្វើឱ្យ​ឆ្អឹងខ្នង​កូន​ប្រែប្រួល​ទម្រង់​ទៅ​ជា​កោង ជា​ហេតុ​ដែល​ធ្វើឱ្យ​កូន​ឆាប់​ម្ញូប​ភ្នែកណាស់​។​

មើល​យូរ​ពេក​
នៅពេល​ដែល​កូន​មើល​ទូរទស្សន៍​យូរ វា​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​ភ្នែក​របស់​កូន​ទេ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ទៀត​ផង ជាង​នេះ​ទី​ទៀត​ការសិក្សា​របស់​កូន​នឹង​អាច​ធ្លាក់ចុះ​ដូចគ្នា​។​

មើល​ជិត​ពេក​
នៅពេល​ដែល​កូន​មើល​ទូរទស្សន៍​ជិត​ពេក ពន្លឺ​នៃ​ទូរទស្សន៍​នឹង​ជះ​មកលើ​ភ្នែក​កូន​កាន់តែ​ខ្លាំង នោះ​ភ្នែក​កូន​នឹង​កាន់តែ​ឆាប់​ខូច ដូចនេះ​នៅពេលដែល​កូន​មើល​ទូរទស្សន៍ អ្នក​គួរតែ​ដាក់​កូន​ឱ្យ​ឆ្ងាយ​ពី​ទូរទស្សន៍​ពី​២.៥​ទៅ​៤​ម៉ែត្រ​ទើប​ល្អ​ចំពោះ​ភ្នែក​របស់​កូន​។​

ពន្លឺ​នៃ​បន្ទប់​មិន​ភ្លឺ​
នៅពេល​ដែល​កូន​មើល​ទូរទស្សន៍ អ្នក​មិន​ត្រូវ​ឱ្យ​គេ​មើល​នៅ​ក្នុង​បន្ទប់​ដែល​ងងឹត​នោះទេ អ្នក​ត្រូវ​តែ​បើកភ្លើង​បន្ទប់​ឱ្យ​ភ្លឺ ដើម្បី​ឱ្យ​ពន្លឺ​ទាំងនោះ​ជះ​ទៅលើ​ទូរទស្សន៍ នោះ​ពន្លឺ​ដែល​ចេញពី​ទូរទស្សន៍​នឹង​មិន​សូវ​ឆាំង​មកលើ​ភ្នែក​កូន​នោះ​ឡើយ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​ភ្នែក​របស់​កូន​មិនសូវ​ឆាប់​ខូច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។