សុនខ​​ជិះ​ក្ដារ​ស្គី​​ក្រោម​​ជើង​មនុស្ស៣០នាក់ បំបែក​​កំណត់ត្រា​ពិភពលោក

សុនខ​​ជិះ​ក្ដារ​ស្គី​​ក្រោម​​ជើង​មនុស្ស៣០នាក់ បំបែក​​កំណត់ត្រា​ពិភពលោក

សុនខ​​គួរឲ្យ​ស្រឡាញ់​មួយ​ក្បាល ​បាន​ឈ្នះ​កំណត់​ត្រា​ពិភពលោក​ ក្រោយ​ជិះ​ក្ដារ​ស្គី​ក្រោម​ជើង​មនុស្ស​ចំនួន ៣០នាក់ ដ៏​វែង​ជាងគេ​បំផុត​មិន​គួរ​ឲ្យ​ជឿ។​

 

សុនខ​​ជិះ​ក្ដារ​ស្គី​​ក្រោម​​ជើង​មនុស្ស៣០នាក់ បំបែក​​កំណត់ត្រា​ពិភពលោក

​ 

ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​​នៅ​ទីក្រុង Lima ​ប្រទេស​ប៉េរូ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដោយ​មាន​ការ​ចូល​រួម​ចោមរោម​មើល​ដោយ​មនុស្សម្នា​យ៉ាង​ច្រើន។ សុនខ​នេះ​ឈ្មោះ Otto មាន​អាយុ ៤ឆ្នាំ បាន​ជិះ​ក្ដារ​ស្គី​អេឡិចត្រូនិក ពី​ទួល​ចំណោត​​មួយ​ ឆ្លង​កាត់​ក្រោម​ជើង​មនុស្ស​​ ៣០នាក់​ ដោយ​មិន​មាន​បញ្ហា។

 

គ្រប់​គ្នា​សរសើរ Otto ដែល​អាច​ទប់​ជំហរ​ខ្លួន​បាន​ល្អ ខណៈ​ល្បឿន​កំពុង​តែ​លឿន​ទៅ​ៗ និង​កាច់​ចង្កូត​បាន​ត្រង់​ទៅមុខ។ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

 

 
ចុចអាន៖ សុនខ៣ក្បាល ត្រូវ​ព្រួញ​កាំប្រមា​បាញ់ពេញ​ខ្លួន មាន​អ្នក​រៃ​លុយ​ជួយ​​ខ្ទង់​​ម៉ឺន​ដុល្លារ

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ express
វីដេអូ៖ Guinness World Records

​​​​