តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ​អ្វីខ្លះ​?

តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ​អ្វីខ្លះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​អ្នក​ចង់​ឱ្យ​កូន​មាន​សុខភាព​ល្អ រួម​ជាមួយ​អ្នកផង​នោះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ​ដែល​អ្នក​បរិភោគ​ប្រចាំថ្ងៃ ដូចនេះ​តើ​មាន​របប​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​?
 

​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​
អ្នក​មិន​ត្រូវ​ពិសារ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​នោះទេ ព្រោះ​នៅពេល​ដែល​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ឡើង​ខ្ពស់ វា​នឹង​ធ្វើឱ្យ​កូន​អ្នក​លើស​ទម្ងន់ ហើយ​អាច​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ធ្លាក់ចុះ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​ជំងឺ​ផ្សេងៗ​អាច​ចូល​ក្នុង​រាងកាយ​អ្នក​យ៉ាង​ងាយ​។​

អាហារ​ដែល​ប្រៃ​ពេក​
អ្នក​មិន​គួរ​បរិភោគ​អាហារ​ដែល​ប្រៃ​ពេក​ច្រើន​នោះទេ ព្រោះ​នៅពេលដែល​រាងកាយ​អ្នកមាន​សារធាតុ​ប្រៃ​ច្រើន វា​នឹង​អាច​ធ្វើឱ្យ​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ដូចនេះ​អ្នក​អាច​បរិភោគ​អំបិល​បានតែ​៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​ទេ​។​

អាហារ​ប៉ូវ​
អ្នក​មិន​ត្រូវ​ពិសារ​អាហារ​ប៉ូវ​ច្រើន​ហួសកំណត់​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ហើម ក្អួត​ច្រើន ទល់​លាមក បើ​ធ្ងន់ធ្ងរ​វា​អាច​ធ្វើឱ្យ​អ្នករ​លូត​កូន​ទៀតផង​។​

កាល់ស្យូម​ខ្ពស់​
អ្នក​មិន​ត្រូវ​ពិសារ​អាហារ​ដែល​មាន​កាល់ស្យូម​ខ្ពស់​ច្រើន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ខ្លាំងណាស់​នៅពេល​ដែល​រាងកាយ​អ្នក​លើស​ជាតិ​កាល់ស្យូម​ច្រើន​។​

អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​
អ្នក​មិន​គួរ​បរិភោគ​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​នោះ​ទេ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​ជំងឺ​មហារីក​បាន ជាងនេះទៅទៀត​រាងកាយ​អ្នក​នឹង​មាន​កាឡូរី​ខ្ពស់​ដូចគ្នា ជា​ហេតុ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់​។​

ប្រូតេអ៊ីន​ខ្ពស់​
អ្នក​មិន​គួរ​ពិសារ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​មិនសូវ​ចង់​បរិភោគ​អាហារ​ផ្សេងៗ ធ្វើឱ្យ​អ្នក​មាន​អា​ការៈវិល​មុខ ព្រិល​ភ្នែក​ជាដើម ដូចនេះ​អ្នក​មិនគួរ​ស្រូប​យក​ជាតិ​ប្រូតេអ៊ីន​ហួសកំណត់​ឡើយ​ក្នុង​រាងកាយ​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។