មុខសញ្ញាជួញដូរ គ្រឿងញៀន ដ៏សកម្ម៤នាក់ ត្រូវកម្លាំង (អហ) ចាប់ខ្លួន ដកហូតថ្នាំញៀន ៥៣កញ្ចប់តូច ០១កញ្ចប់ធំ

កំពត ៖ មុខសញ្ញាចែកចាយថ្នាំញៀន៣នាក់ ដែលតែងតែយកថ្នាំញៀន ទៅបន្តឲ្យបក្ខពួករបស់ខ្លួន នៅក្នុងភូមិសាស្ត្រ ក្រុងកំពត និងតាមទីជនបទ ក៏ដូចជានៅតំបន់ផ្សេងៗទៀតនោះ ត្រូវបានកម្លាំងជំនាញអ.ហខេត្តកំពត ដឹកនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកខៃ សម្ផស្ស បើកការ ស្រាវជ្រាវប៉ុន្មានថ្ងៃជាប់គ្នា ហើយឈានទៅដល់ ការចាប់ខ្លួនតែម្តង នៅម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិកំពង់បាយ ខាងជើង សង្កាត់ កំពង់បាយ ក្រុងកំពត ដោយដកហូតថ្នាំញៀន ចំនួន៥៣កញ្ចប់តូច និង០១កញ្ចប់ធំ ព្រមទាំងឧបករណ៍សម្រាប់ជក់។

មន្ត្រីអ.ហខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង៤ មាន២នាក់ជាស្ត្រី។ ក្រោយចាប់ខ្លួន,  ជនសង្ស័យ ទាំង៣នាក់នេះ ត្រូវបាននាំយកទៅសាកសួរ នៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕