លោក អ៉ិត សំហេង និងភរិយា ធ្វើបុណ្យកឋិនទាន ដង្ហែទៅកសាង សមិទ្ធិផលនានា ក្នុងវត្តសារាវ័ន្ត តេជោ និងវត្តមហាមន្ត្រី

ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រីជាភរិយា រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានមួយ ដោយដង្ហែ ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសារាវ័ន្តតេជោ និង វត្តមហាមន្ត្រី ដើម្បី ប្រមូលបច្ច័យយកទៅកសាងសមិទ្ធិផលនានាក្នុងវត្តនេះ។

បុណ្យកឋិនទាននេះ ប្រព្រឹត្តឡើងនៅថ្ងៃពុធ ០១កើត ខែកត្តិក ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវ នឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ១៤:00រសៀល ប្រារព្វបទនមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។ លុះព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែកត្តិក ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ពិធីដង្ហែអង្គកឋិនទានចូលទៅ វត្តសារាវ័ន្តតេជោ និងវត្តមហាមន្ត្រី ដោយដង្ហែ ប្រទក្សិណជុំវិញព្រះវិហារបីជុំ និងវេរកឋិនទានប្រគេនព្រះសង្ឃ ឧទ្ទិសផល្លានិសង្ឃជូន មាតាបិតា បុព្វការីជន និងជីដូនជីតា ជាកិច្ចបង្ហើយបុណ្យ។

លោក អ៉ិត សំហេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ អាជ្ញាធរ ដែនដី និងថ្លែងអំណរគុណចំពោះពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួម បច្ច័យដើម្បីកសាងសមិទ្ធិផល ក្នុងវត្តទាំងពីរនេះ ដើម្បីលើកតម្កើងថែររក្សាព្រះពុទ្ធសាសនាជាតិ។ លោករដ្ឋមន្រ្តី ក៏បានលើកឡើង ផងដែរអំពីការកសាងអភិវឌ្ឍ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឲ្យប្រទេសជាតិមាន ការរីកចម្រើនលើគ្រប់វិស័យ ទំាងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ចំពោះបច្ច័យដែលទទួលបានពីអង្គកឋិនទាន វេរប្រគេនវត្តសារាវ័ន្តតេជោ បានចំនួន ៧៣លានរៀល  និង វត្តមហាមន្រ្តី បានចំនួន ៤៨ លានរៀល៕