រដ្ឋាភិបាល​កម្ពុជា​នឹង​ចេញ​សារាចរណ៍​ហាម​ប្រាម​ការ​ជួល​ដី​នៅ​ព្រំដែន​

នៅថ្ងៃ​សុក្រ​នេះ​ គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​ដែល​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​​ពី​សហជីព និង​បញ្ហា​ផ្សេង​ៗ​ រួម​ទាំង​ការ​ស្នើ​សុំ​សច្ចា​ប័ន​ពី​ស្ថាប័ន​នីតិ​បញ្ញត្តិ​លើ ​កិច្ច​ព្រម​ព្រៀង ​ស្តី​​​ពីការ​បង្កើត​មជ្ឈម​ណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន​ជា​ដើម។ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​រដ្ឋាភិបាល​បាន​ដាក់​បញ្ជា​ឱ្យ​ក្រសួង​មហា​ផ្ទៃ ​និង​ក្រសួងកា​របរទេស​ចេញ​សារាចរណ៍​ណែនាំ​ដល់​ពលរដ្ឋ​នៅ​តាម​ព្រំដែន​របស់​កម្ពុជា​ និង​ពលរដ្ឋ​ប្រទេស​ជិត​ខាង​ បញ្ឈប់​ការ​ជួលដី​នៅ​តាម​ព្រំដែន។ ​គណបក្ស​សង្គ្រោះ​ជាតិ​ អបអរសាទរ​ចំពោះ​វិធាន​កា​រ​នេះ។ ​