កម្មករ​រោងចក្រ​កាត់ដេ​រជាង​៥០​នាក់​ រងរបួស​ដោយ​ក្រឡាប់​រថយន្ត​

កាល​ពីរ​សៀល​ថ្ងៃ​ព្រហស្ប​តិ៍ ទី​១២ ​វិច្ឆិកា ​ម្សិលមិញ​នេះ ​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ប្រមាណ​ជាង​៥០​នាក់ ​បាន​រង​របួស​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ។ ​កម្មករ​៣​នាក់​ បាន​រង​របួសធ្ង​ន់ នឹង​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​រាជធានី​ភ្នំពេញ ​ក្រោយ​ពេល​គ្រោះថ្នាក់​ភ្លាម​ៗ។ ចំណែក​ជន​បង្ក​ហេតុ​បាន​រត់​គេច​ខ្លួន​។​