រថយន្តដឹកកម្មករបើកលឿនស្លេវ ក្រឡាប់ធ្លាក់ប្រឡាយ របួសធ្ងន់ ស្រាលជិត៤០នាក់ នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង៦កន្លះនាទីយប់ ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងចន្លោះគីឡូម៉ែត្រលេខ៥១និង៥២ ស្ថិតក្នុង ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាចរថយន្តដឹកកម្មកររោងចក្របានក្រឡាប់ ធ្លាក់ប្រឡាយ ខណះម្ចាស់បើកលឿនស្លេវ បណ្តាលអោយកម្មករ៣៩នាក់ក្នុង ចំណោម៥២នាក់ បានរងរបួសធ្ងន់ និងស្រាលត្រូវបានបញ្ជូនទៅព្យាបាល នៅ មន្ទីរពេទ្យ។

មន្ត្រីប៉ូលីសចររាចរណ៍នៃអធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា រថយន្តដឹកកម្មកររោងចក្រ នោះមានអ្នកបើកបរឈ្មោះហ៊ីម រស់នៅភូមិត្រពាំង ខ្ទមឃុំឈូកសស្រុកកំពង់ត្រឡាចរថយន្តដឹកកម្មករខាងលើបានដឹកកម្មករចេញ ពីរោងចក្រត្រឡប់ទៅផ្ទះវិញលុះពេលមកដល់ចំណុចកើតហេតុក៏បាន គេចនឹង រថយន្តមួយគ្រឿង បណ្តាលអោយធ្លាក់ចូលទឹកស្រះ ក្រឡាប់តែម្តង បណ្តាល អោយចកម្មកររងរបួសធ្ងន់ស្រាលមានចំនួន៣៩នាក់ (ប្រុស១នាក់) ហើយពួក គាត់ខ្លះបានត្រឡប់ទៅកាន់លំនៅដ្ឋានតែខ្លះទៀតកំពុងសម្រាកព្យាលបាលក្នុង មណ្ឌលសុខភាពស្រុកកំពង់ត្រឡាច និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានស្ទូចយករថយន្តដឹកកម្មករមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីដោះស្រាយតាមនិតិវិធី ៕

រថយន្តដឹកកម្មករបើកលឿនស្លេវ ក្រឡាប់ធ្លាក់ប្រឡាយ របួសធ្ងន់ ស្រាលជិត៤០នាក់ នៅស្រុកកំពង់ត្រឡាច