ថែរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អ និងភ្លឺថ្លា តាមវិធីងាយៗ ៦យ៉ាង

សាក​គិត​មួ​យភ្លែ​តមើ​ល​ថាតើ​​ជារៀង​រា​ល់ថ្ងៃ​យើង​​ប្រើភ្នែ​ករប​ស់យើ​ងប៉ុន្មាន​ដង​។​ ចក្ខុវិញ្ញាណ​របស់យើង​តែ​ង​ធ្វើតាមយើង​ក្នុ​ងកា​រសាទរ​ចំ​ពោះសម្រស់​ធម្ម​ជា​តិ ដែល​ស្ថិ​ត​នៅជុំវិញ​យើង​ រីករាយ​ក្នុងកា​រអាន​សៀវ​ភៅ​ល្អ​មួយ​ក្បា​ល និង​​កោ​តសរ​សើរ​ចំ​ពោះសម្រ​ស់​ផ្ទៃមុ​ខ នៃ​មនុ​ស្សជា​ទីស្រលាញ់​រប​ស់យើង​។​ ចក្ខុវិញ្ញា​ណ​គឺ​ជាវត្ថុ​ដ៏​សំខាន់ ​នៅ​ក្នុ​ងជីវិត​ប្រ​​ចាំ​ថ្ងៃរប​ស់យើង​ តា​មការ​ពិ​ត​បើយោង​តាម​ស​មាគ​មច​ក្ខុរោ​គអាមេរិក និ​ងការ​ស្ទ​ង់​មតិ​​​ស្ដី​ពីច​ក្ខុប្រចាំ​ឆ្នាំ​រប​ស់អាមេរិ​កបាន​​ឱ្យដឹងថា ព​លរដ្ឋអាមេរិ​កប្រមា​ណ៤០%​មា​នកា​រព្រួយ​បារម្ភអំ​ពី​ការ​បា​ត់បង់ចក្ខុវិញ្ញាណ​រប​ស់ពួក​គេ​លើស​ពី​សមត្ថភា​ពក្នុង​ការដើរហើរ​បាន​ និង​ការ​ស្ដា​ប់លឺ​ទៅ​ទៀត​។ ​យ៉ា​​ង​​ណាក៏​ដោយ​ ប្រសិ​ន​បើចក្ខុវិញ្ញា​ណមិនមែនជាសម្ប​ត្ដិ​ដ៏សំខា​ន់ក្នុ​ងចំណោ​មវិញ្ញាណទាំង​៥​ របស់​យើ​ងទេ​ យើង​ក៏​មិន​ចាំ​បាច់​ត្រូវ​ការ​គន្លឹះ​សំខា​ន់ៗ​ដើ​ម្បីថែរក្សា​សុខភាពភ្នែករប​ស់យើង​ពេញ​មួយ​ជីវិត​ដែរ​។​ ដូច្នេះ​ហើ​យ ​Cool News ​សូម​លើក​យ​កវិធី​ងាយៗ៦​យ៉ាង ដើ​ម្បីធា​នា​ឱ្យបា​នថា​អ្នកអនុវត្ដ​នូវ​មាគ៌ាដ៏​ត្រឹម​ត្រូ​វក្នុ​ងការ​ថែរ​ក្សាសុខភាព​ភ្នែ​ក និងការពារ​ចក្ខុវិញ្ញាណ​រប​ស់អ្នក​ឱ្យ​បា​នល្អ​។​
ថែរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អ និងភ្លឺថ្លា តាមវិធីងាយៗ ៦យ៉ាង១. ​ ទៅ​ជួប​ពេទ្យ​ភ្នែក​ឱ្យ​បា​នទៀង​ទាត់​៖​  នៅ​ពេល​ភ្នែ​ករប​ស់អ្នក​មើល​ឃើ​ញច្បាស់​ល្អ​ ឬ​មិ​នមា​នរបួសភ្នែក​គួ​រឱ្យ​កត់សម្គាល់​​ទេ វា​​ជារឿ​ងងាយ​ក្នុង​ការ​បំភ្លេចធ្វើ​កា​រណាត់​ជួ​បពេទ្យភ្នែក​។ ​កា​រពិនិ​​ត្យ​ភ្នែក​មិនមែន​សម្រា​ប់​តែ​មនុ​ស្ស ​ដែល​ទើប​ប្រទះ​ការ​ប្រែ​ប្រួល​ក្នុងសមត្ថភាព​មើ​លឃើ​ញច្បាស់​របស់​ភ្នែ​កប៉ុណ្ណោះ​ទេ ​​កា​​រ​ពិនិ​ត្យ​នេះ​ក៏​ជា​មធ្យោបាយ​ដ៏ខាន់មួយ​ដើម្បីរ​ក​ឱ្យ​ឃើញ​ក៏​សូម្បី​តែ​ការ​ប្រែប្រួ​ល​តិចតួច​បំផុត​ចំពោះ​សុខភាព​ភ្នែក​របស់​អ្នក ​ហើយ​​វា​ថែម​ទាំង​អាច​កំណត់​បាន​ឃើញ​ច្បាស់​នូវ​បញ្ហា​សុខភាព​ជា​ប្រព័​ន្ធដូច​ជា​ ជំងឺ​ទឹកដក់​ក្នុ​ង​ភ្នែក ​និង​ជំ​ងឺទឹក​នោម​ផ្អែ​ម​មុន​ពេលអាការៈ​នៃ​ជំ​ងឺទាំង​នេះ​កើត​មាន​ឡើង​។ ​​បើអាច​​ទៅរួ​ច ប្រសិន​បើ​នា​ពេល​នេះ​អ្នកពាក់ ​Corrective Lens​ ដើម្បី​ព្យា​បាល​វិបត្ដិ​ភ្នែក​ណា​មួយ ​អ្នក​គួរ​​តែ​ត្រៀម​សម្រាប់​ពាក់​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​របស់​អ្នក​ ដោយ​នាំ​យក​នូវ ​Lens ​រឺ​វែន​តា​ការពារ​ភ្នែក​ ដែល​ស្របតា​មវេជ្ជបញ្ជា​នោះ​មក​ជាមួយ​។ ​មិន​​ថានា​ពេ​លបច្ចុប្ប​ន្ននេះ ​អ្នក​មាន​បញ្ហា​ត្រូ​វ​វះកា​ត់កែ​ច​ក្ខុអ្នក​នោះ​ទេ(Vision​ Correction​) ​ជានិច្ចកាល ​អ្នក​គួ​រនាំ​យ​កនូវ​សៀវភៅ​ប្រវត្ដិ​សុខភាព​គ្រួសារ​របស់​អ្នក​ ដែល​មាន​លក្ខណៈ​ពេញ​លេញ​​ទៅ​ជាមួយ​។​

 ​ជា​និច្ច​កាល ​អ្នក​ជំងឺ​មិន​បា​នសម្គា​ល់ឱ្យ​ប្រាកដ​​ពីទំនា​ក់ទំន​ងរវា​ងជំងឺ​ជា​ប្រព័​ន្ធធំ​មួ​យ​នៅក្នុ​ងរាងកាយ ​និង​សុខភាព​ភ្នែក​នោះ​ទេ​។  ការ​ជម្រាប​វេជ្ជ​បណ្ឌិត​​ឱ្យដឹង​មុន​​ពីបញ្ហា​ដ៏​មាន​ឥទ្ធិពល​​ណា​មួយ ​អាច​ណែនាំ​​ឱ្យវេជ្ជបណ្ឌិ​តឆ្ពោះ​ទៅ​កាន់​សកម្មភា​ពដ៏​ត្រឹមត្រូវ​ អំឡុ​ងពេ​លពិនិត្យ​ភ្នែក​របស់​អ្នក​។​ កា​រថែរក្សា​ភ្នែក ​គួរ​​តែចា​ប់ផ្ដើ​ម​ពី​កុមារ​ភាព​ទៅ ​ហើយ​គួរ​​តែជា​ផ្នែក​មួយ​ នៃ​ទម្លាប់​ថែ​សុខ​ភា​ពដ៏​សាមញ្ញ​នៅ​ក្នុ​ងឆា​កជីវិ​តរបស់​អ្នក​។ 
២​. ការពារ​ភ្នែក​រប​ស់អ្នក​៖ ​វា​រឿ​ងសំខា​ន់ ក្នុ​ងកា​រការពារ​ភ្នែក​រប​ស់អ្ន​ក​ពីបរិយាកា​សជុំវិ​ញខ្លួ​ន​។​ គេហដ្ឋាន ​និងការិយាល័យ​ភា​គច្រើន​មាន​នូវ​ខ្យល់​អាកាស​ស្ងួត​ខ្លាំង​ណាស់​ ដែល​អាច​បណ្ដាល​​ឱ្យភ្នែក​ស្ងួត​ និង​រលាក​។ ​ការ​ប្រើ​ម៉ាស៊ីន​ផ្សើម ដើម្បី​គ្រ​ប់គ្រង​គុណ​ភាព​ខ្យល់​ និង​ការ​ផ្សើម​ភ្នែក​ឱ្យ​រអិល​(lubricating eye drops)​ ​គឺ​ជា​ជម្រើស​ដ៏​​ប្រសើរ​ដើម្បី​ជួយ​ការពារ​ភ្នែក​របស់​អ្ន​ក​ពី​ ការរ​លាក​ និង​ស្ងួត​។​ កាំ​រស្មី ​UV ​នៃ​ព្រះអាទិត្យ​​ក៏​អាច​បង្ក​គ្រោះថ្នាក់​ ដល់​ភ្នែក​របស់​អ្នក​ផង​ដែរ​​។ ​តាម​ការ​ពិត​ការ​ប៉ះ​នឹង​ពន្លឺ ​UV ​នៅ​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​អាច​បង្កើន​គ្រោះថ្នាក់ ​នៃ​ការ​កើត​ជំងឺ​បាយ​ភ្នែក​ និង​វិបត្ដិ​ក្នុង​កែវ​ភ្នែក​ពេ​ល​ចាស់​ជរា​។​ សូ​ម​ការពារ​ភ្នែក​របស់​អ្នក​ឱ្យ​ដូចជា​អ្នក​ការពារ​​ស្បែក​របស់​អ្នក​ដែរ​ ដោយ​ការ​ពាក់​វ៉ែន​តា​ការពារ​ពន្លឺ​ព្រះអាទិត្យ​ ដោយ​សមត្ថភាព​ការពារ ​AVB​ និង​ AVA ​បាន ​១០០%​។ ​នៅ​ពេល​អ្ន​ក​ឈាន​ដល់​អាយុ​ ១៨​ឆ្នាំ​ គឺ​​មាន​ន័យ​ថា​អ្នក​បាន​ប៉ះ​នឹ​ង​ពន្លឺ​ព្រះអាទិត្យ ​បាន ​៨០​%​ហើយ ​ហេតុ​ដូច្នេះ​ វា​ក៏​ជារឿង​សំខាន់​ផង​​ដែរ​​ក្នុង​​កា​រ​ប្រើ​ប្រាស់​​វ៉ែន​​​តា​ការ​ពារ​​ជាមុន​​នូវ​​ពន្លឺ​​ព្រះអាទិត្យ​​ចំពោះ​​កុមា​រ​​។​ ចូរ​​អនុវត្ដ​​វិ​ធី​សាស្រ្ដ​​សុវត្ថិ​ភាព​​ដើម្បី​​ភ្នែក​​ ដោយ​​ការ​​ប្រើ​វ៉ែ​ន​​តា​​ការពារ​​ភ្នែក​​ខណៈ​​ពេល​​លេង​​កីឡា ​​រឺ​​ធ្វើ​​កា​រ​ងារ​​ជា​មួ​យ​សម្ភារៈ​​គ្រោះ​​ថ្នាក់​​ផ្សេ​ង​ៗ​​។​​ វិ​ធី​នេះ​​នឹ​ង​ជួ​យ​ការ​ពា​រ​ភ្នែ​ក​រប​ស់​អ្ន​ក​​។​​

៣. ​ទទួល​ទាន​អាហារ​ឱ្យ​បាន​សម​ស្រប​ដើម្បី​ភ្នែក​របស់​អ្ន​ក៖​ ខណៈ​ពេល​យើ​ងទាំ​ងអស់​គ្នា​បាន​លឺ​មក​ថា​ ការ​ទទួល​ទាន​ការ៉ុត​ល្អ​ប្រសើរ​សម្រាប់ភ្នែក​របស់​អ្នក​នោះ ​ក៏​មាន​ជម្រើស​អាហា​រដ៏ទៃ​ទៀត ​​ដែ​ល​មាន​​គុណ​​ប្រយោជន៍​​ប្រសើរ​​ក្នុ​ង​ការ​​ការ​ពារ​​ភ្នែក​​របស់​អ្ន​ក​ផ​ង​​ដែរ​​។​កា​រ​សិ​ក្សា​ស្រាវ​​ជ្រាវ​​បង្ហាញ​​ថា​ ​សារ​​ធាតុ​​ប្រឆាំង​នឹ​ងអុ​កស៊ី​ដកម្ម​ និង​សារ​ធាតុ​ចិញ្ចឹម​ ដែល​មាន​ទំនាក់ទំនង​ចំពោះ​កា​រ​បន្ថយ​គ្រោះថ្នាក់​នៃ​បញ្ហា​ជំងឺ​ភ្នែក​នោះ​រួម​មាន​ដូច​ជា​ សារ​ធាតុ​ Lutein​ អាស៊ីដ​ខ្លាញ់ Omega-3​ វី​តា​មីន​C ​និង​E​។​ ដោយ​ការ​ទទួល​ទាន​ប្រភេទ​អាហារ​ដែល​សម្បូរ​ដោយ​គ្រឿង​បម្រុង​ការពារ ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ីដកម្ម​ទាំង​នេះ​ជា​ប្រចាំ​ ​អ្នក​អាច​ជួយ​រក្សា​ភ្នែក​របស់​​អ្នក​​ឱ្យ​​មាន​​សុខ​ភា​ព​ល្អ ​​និង​​ការពារ​​បញ្ហា​​ភ្នែក​​ដ៏​​ស្មុ​គស្មាញ​​មួយ​​ជំនួយ​​​យ៉ាង​​មាន​​ប្រសិទ្ធ​​ភាព​​ដូចជា ​​វិបត្ដិ​​ក្នុ​ង​កែវ​​ភ្នែក​​ពេល​​ចាស់​​ជរា ​​និង​​ជំងឺ​​ទឹក​​ដក់​​ក្នុង​​ភ្នែក​​។​ ​ប្រភេទ​​អាហារ​​ដ៏​​ប្រណី​ត​​ទាំង​​​នោះ​រួ​ម​មា​ន​ដូច​​ជា​៖​​•​បន្លែ​បៃត​ងដូ​ច​ជា​ ផ្ទី​ និង​ស្ទៃ​ក្រញ៉ាញ់​•​​ត្រីទឹក​ត្រជាក់​ដូចជា ​ត្រី​សា​ល់ម៉ុន​ ​ត្រី​ទូណា ​និង​ប្រភេទ​ត្រី​សម្បូរ​ខ្លា​ញ់ដ៏ទៃ​ទៀត​•គ្រាប់​ផ្លែឈើ ​សណ្ដែក ​ស៊ុត ​និង​ប្រូតេអ៊ីន​មិន​ចម្រាញ់​ពី​សាច់​សត្វ​ដ៏ទៃ​ទៀត​ដូច​ជា​សណ្ដែក​សៀង​។ល​។​•ផ្លែឈើ​ក្រម៉ៅ​ដូចជា ​ប្ល៊ូ​បឺរី​ ប្ល៊ែ​កបឺ​រី ស្រ្ដូបឺរី​ ឈឺរី​ និង​ទំពាំង​បា​យជូរ​•ផ្លែឈើ ​និង​ទឹ​កផ្លែ​ឈើ​ជូរ​•ផ្លែបឺ​ Broccoli​ និង​​តែ
៤. តើ​អ្នក​ប្រើ​ Computer ​មែន​ទេ​? ​បើ​ដូច្នេះ​សូម​អនុវ​ត្ដក្បួន​ 20-20-20​៖​  ការ​សម្លឹ​ងមើ​លម៉ាស៊ីន​កំព្យូ​ទ័​រ ​រឺ​ឧបករ​ណ៍ឌីជីថល​ដ៏ទៃ​ទៀត​ អាច​ធ្វើ​ឱ្យ​អ្នក​រោយ​ភ្នែក​ និង​បណ្ដា​លឱ្យ​កភ្នែកស្ងួត​​ ព្រិល​ភ្នែក ​និង​ឈឺ​ក្បាល​។ ​ដើម្បី​ជួយ​ប្រឆាំង​នឹង​បញ្ហា​ទាំង​នេះ​ វិធី​ងាយ​​ៗអ្នក​គ្រាន់​​តែសម្រាក​ភ្នែ​ករប​ស់​អ្នក​ឱ្យ​បា​ន ២០​នាទី​ ដោយ​កា​រសម្លឹ​ង​ ២០​ហ្វ៊ីត​ទៅ​មុខ​ឱ្យ​បាន​រយៈ​ពេល​ ២០​វិនាទី​។​
៥. ​សូម​និយាយ​ថា​ទេ​ចំពោះ​ការ​ជក់​បារី​៖ ​ការ​ជក់​បារី​​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ប្រឈម​នឹងការ​វិវឌ្ឍន៏វិបត្ដិ​ក្នុង​កែវ​ភ្នែក​ពេល​ចាស់​ជរា ​និង​បន្ដ​ការ​វិវឌ្ឍន៍​ជំងឺ​បាយភ្នែក​ និង​អាចបណ្ដាល​ឱ្យ​ខូច​សរសៃ​ប្រសា​ទចក្ខុវិញ្ញា​ណ​(Optic​ Nerve)​។​ ប្រសិ​​ន​បើ​បច្ចុប្បន្ន​នេះ​អ្នកជក់បារី ​សូម​ចូល​រួម​ក​ម្មវិ​ធីផ្អាក​ជក់​បារី ​ដើម្បី​បញ្ឈប់​វា​។​
៦. ការថែរក្សា​សុខ​ភាព​រាង​កាយ​ទាំង​ស្រង់​រប​ស់អ្ន​ក​ ក៏​ជួយ​ការពារ​ភ្នែក​រប​ស់អ្នក​ផង​ដែរ​៖  អ្នក​បាន​ដឹង​ជម្រាប​មក​ហើយ​អំពី​សារៈ​សំខាន់ ​នៃរ​បប​អាហារ​ល្អ​ដើម្បី​សុខភាព​ និង​ឥទ្ធិព​លដែល​វា​មាន​ទៅ​លើ​សុខ​ភាព​ភ្នែក​។  ​ប៉ុ​ន្ដែតើ​អ្នក​បា​នដឹង​​ទេថា ​ការ​ហាត់​ប្រា​ណ​ក៏​អាច​ជួយ​បន្ថ​យចរន្ត​ឈាម​រ​ត់ផង​ដែរ​ ដែល​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​នៅ​ក្នុង​ភ្នែក​។​ កា​រហាត់​ប្រាណ​នេះ​អាច​ជួយ​មនុស្ស ​ដែល​កើត​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ​ដែល​ជា​ក្រុម​មួយ​នៃ​ជំងឺ​បង្ក​ដោយ​ការ​កើ​នឡើ​ងសម្ពា​ធនៅ​ក្នុ​ងប្រស្រីភ្នែក​(intraocular pressure (IOP))​ រឺ​សម្ពាធ​នៅ​ខាង​ក្នុង​ភ្នែក​។ ​ម្យ៉ាង​ទៀត​ការ​ហាត់ប្រាណ​ ក៏​ជួយ​រក្សា​ទម្ងន់​រា​ងកាយ ​ដែល​ល្អ​ប្រសើរ​ចំពោះ​សុខ​ភាព​ផង​ដែរ​។ ​ការធាត់លើសគីឡូ ធ្វើឱ្យកើនឡើងគ្រោះថ្នាក់ នៃការវិវឌ្ឍន៍ជំងឺទឹកនោមផ្អែម និងជំងឺជាប្រព័ន្ធដទៃទៀត និងបង្កើនឱកាស នៃការកើតជំងឺភ្នែកផ្សេងៗផងដែរ។ ប្រសិនបើអ្នកមានការលំបាកក្នុងការរក្សាទម្ងន់រាងកាយឱ្យសមស្រប ឬចង់សម្រេចបាននូវទម្ងន់ដែលអ្នកចង់បាន សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិត។ ម្យ៉ាងទៀត ចូរ​ត្រួត​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​មុន​ពេល​ចាប់​ផ្ដើម​កម្មវិធី​ហាត់​ប្រាណ​​ណាមួយ​៕​ 
អត្ថបទ៖ ដេវីដ