លោក​ឧកញ៉ា សៀង ណាំ ជួប​សិស្ស​វិទ្យាល័យ​ចំនួន ៤០​នាក់ កំពុង​សិក្សា​ក្រុង​សៀមរាប​

​សៀមរាប: អតីត​សិស្ស​វិទ្យាល័យ​ក្រឡាញ់ ស្ថិត​ក្នង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ចំនួន ៤០​នាក់ ដែល​បាន​ប្តូរ​ការសិក្សា​មក​រៀន​នៅក្នុង​ក្រុង​សៀមរាប ឆ្ងាយ​ពី​ឪពុកម្តាយ និង​លំនៅដ្ឋាន​ត្រូវបាន​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប សន្យា​ផ្តល់​អាហារូបករណ៍ ១០០​ភាគរយ ថែមទៀត បន្ទាប់ពី​ពួកគេ​ប្រលង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ រឺ​បញ្ចប់​ថ្នាក់​ទី​១២ នៅ​ឆ្នាំក្រោយ ហើយ​បន្ត​ការសិក្សា​នៅ​សកលវិទ្យា​ល័យ​។ ពិធី​ជួប​សិស្ស​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​សណ្ឋាគារ​ស៊ី​ធី​អង្គរ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ទាំង ៤០​នាក់ លោក​ឧកញ៉ា សៀង ណាំ​បាន​មានប្រសាសន៍ថា សិស្ស​ទាំងអស់ ត្រូវ​ខឹ​ត​ខំរៀន​សូត្រ ដើម្បី​ប្រលង​អោយបាន​ជាប់​កុំ​យក​ពេលវេលា​ដ៏​មាន​តំលៃ​ដើរលេង ផ្តេសផ្តាស់ រឺ​ពា​ក់ំ​ព័ន្ធ​ជាមួយ​គ្រឿងញៀន បងតូច​បងធំ​អោយសោះ​។​លោក​ឧ​ញ៉ា បាន​បន្ត​ទៀ​ថា បច្ចុប្បន្ននេះ​ប្រទេសជាតិ​យើង​បាន​សុខសន្តិភាព​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា ដូច្នេះ​ប្អូនៗ​ជា​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ខឹ​ត​ខំរៀន​សូត្រ អោយបាន​ខ្លាំងក្លា​ដើម្បី​មានចំណេះដឹង​និង​ជំនាញ​វិ​ជា​ជីវៈ ធ្វើការ រកស៊ី​ចឹ​ញ្ចឹ​ម​ជីវិត​អោយបាន​រីកចំរើន​ហើយ​ជួយ​ក្រុមគ្រួសារ និង​សង្គមជាតិ អោយ​កាន់តែ​អភិវឌ្ឍន៍​រីកចំរើន​ថែមទៀត​។   

​ក្នុង​ឪ​កាស​នោះដែរ លោក​ឧកញ៉ា សៀង ណាំ ក៏បាន​ឧបត្ថម​ដល់​សិស្ស​ទាំងអស់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​ចំនួន​១០​ម៉ឺន​រៀល​៕

លោក​ឧកញ៉ា សៀង ណាំ ជួប​សិស្ស​វិទ្យាល័យ​ចំនួន ៤០​នាក់ កំពុង​សិក្សា​ក្រុង​សៀមរាប​

លោក​ឧកញ៉ា សៀង ណាំ ជួប​សិស្ស​វិទ្យាល័យ​ចំនួន ៤០​នាក់ កំពុង​សិក្សា​ក្រុង​សៀមរាប​

លោក​ឧកញ៉ា សៀង ណាំ ជួប​សិស្ស​វិទ្យាល័យ​ចំនួន ៤០​នាក់ កំពុង​សិក្សា​ក្រុង​សៀមរាប​

លោក​ឧកញ៉ា សៀង ណាំ ជួប​សិស្ស​វិទ្យាល័យ​ចំនួន ៤០​នាក់ កំពុង​សិក្សា​ក្រុង​សៀមរាប​
​រូបភាពៈ លោក​ឧកញ៉ា សៀង ណាំ ជួប​សិស្ស​វិទ្យាល័យ​ចំនួន​៤០​នាក់​នៅ​សណ្ឋាគារ​ស៊ី​ធី​អង្គរ​៕​គូលែន​