សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​​ជួប​ការខ្វះខាត នៅ​ខេត្តស្វាយរៀង​

ស្វាយរៀង:  សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេច​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ២​គ្រួសារ​ដែល​ជួប​ការខ្វះខាត​ក្នុង​ជីវភាព នៅ​ខេត្តស្វាយរៀង​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គឹម ប៊ុន​ថា​ន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ និង​ជា​អគ្គ​មេ បញ្ជា​ការរង​នៃ​កង​យោ​ធិ​ពល​ខេមរភូមិន្ទ ជា​តំណាង​សម្តេច​តេ​ជោ បាន​ចុះទៅពិនិត្យ​ស្ថាន ភាព​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ដែល​ខ្វះខាត​កាលពី​ថ្ងៃទី​១០​ខែ​ខិ​ច្ឆិ​កា​ឆ្នាំ​២០១៥​កន្លងទៅ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ប្រាប់​ប្រជាពលរដ្ឋ​ថា សម្តេច​ទាំង​ពីរបាន​ឯកភាព​យល់ព្រម​សាង សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចាប់ពីពេលនេះ​តទៅ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គឹម ប៊ុន​ថា​ន បាន​មានប្រសាសន៍​ទៀតថា ប្រជាពលរដ្ឋ​២​គ្រួ សារ​គឺ​ទី​១ គ្រួសារ​លោកពូ ជុំ វ៉ាន នៅ​ភូមិ​កំ​ពោត​ទូក ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង និង​ទី​២ គ្រួសារ​លោកពូ យឹម ផង់ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្អាវ  ឃុំ​ពងទឹក ស្រុក រំដួល ខេត្តស្វាយរៀង​។​
​    ​
​នា​ឳ​កាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គឹម ប៊ុន​ថា​ន បាន​នាំយក​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន​ពួកគាត់​ទាំងពីរ​គ្រួសារ ដោយ​គ្រួ សារ​នីមួយៗ ទទួលបាន​ថវិកា​ចំនួន ៥​លាន​រៀល គោយន្ត​កន្ត្រៃ​មួយគ្រឿង និង​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ទៀត​។ ដោយឡែក​ផ្ទះ​ដែល​ត្រូវ​សាងសង់ មាន​ទំហំ​៦ ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ រៀប​ជញ្ជាំង​ឥដ្ឋ ក្រាល​ការ៉ូ ប្រក់​ហ្វី​ប្រូ​ស៊ីម៉ងត៍ និង​បង្គន់​អនាម័យ ដល់​ពួកគាត់​ទៀតផង​។​ពួកគាត់​ទាំងពីរ​គ្រួ​សារបាន​ថ្លែង​អំណរ​អគុណ ដល់​សម្តេច​ទាំងពីរ ដែល​បាន​ជួយ​ដល់​គ្រួសារ​ពួកគាត់  សូមអោយ​សម្តេច​ជួបប្រទះ​តែ​សេចក្តីសុខ​គ្រប់ប្រការ​៕

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​​ជួប​ការខ្វះខាត នៅ​ខេត្តស្វាយរៀង​

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​​ជួប​ការខ្វះខាត នៅ​ខេត្តស្វាយរៀង​

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​​ជួប​ការខ្វះខាត នៅ​ខេត្តស្វាយរៀង​

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​​ជួប​ការខ្វះខាត នៅ​ខេត្តស្វាយរៀង​
​រូបភាពៈ លោក គឹម ប៊ុន​ថា​ន ប្រគល់​អំណោយ​ដល់​គ្រួសារ​ដែល​ខ្វះខាត​២​គ្រួសារ​នៅ​ខេត្ត ស្វាយរៀង​