លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន​ស្រ៊ាង​៖​អាវុធហត្ថ​ត្រូវការពារ​ស​និ្ត​សុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៥​បានដាក់​ចេញ​នូវ​ផែនការ​ដ៏​មុតមាំ​ស្តីពី​ផែនការ​ការពារ​ស​និ្ត​សុខសណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន​ស្រ៊ាង​៖​អាវុធហត្ថ​ត្រូវការពារ​ស​និ្ត​សុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

​ផែនការ​ការពារ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ធ្វើឡើង បន្ទាប់ពី​លោក​មេបញ្ជាការ​បើក​កិច្ចប្រជុំផ្សព្វផ្សាយ​អំពី​កិច្ចប្រតិបត្តិការ​តាម​គោលដៅ​ដែល​បាន​ត្រៀម​ជាស្រេច​កាលពីម្សិលមិញ​នេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន​ស្រ៊ាង​៖​អាវុធហត្ថ​ត្រូវការពារ​ស​និ្ត​សុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

​ក្នុង​ពិធី​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​រ័ត្ន ស្រ៊ាង បាន​ក្រើនរំលឹក​ដល់​នាយ នាយរងកងរាជអាវុធហត្ថ​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិន័យ​សណ្តាប់​​ធ្នាប់​ក្នុងនាម​ជា​កងរាជអាវុធហត្ថ ព្រមទាំង​អនុវត្ត​ឲ្យ​ខាងតែបាន​នូវ​ពាក្យស្លោក បង្ការបង្ក្រាប និង​ស​ង្ក្រោះ ជាពិសេស​ទៀត​នោះ​ភារកិច្ច​ស្នូល​របស់ខ្លួន​ជា​​តម្រួតយោធា និង​ក្នុងនាម​ជា​កងកម្លាំង​អនុវត្ត​ច្បាប់ ត្រូវតែ​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ដើម្បី​ការពារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​រាជរដ្ឋាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន​ស្រ៊ាង​៖​អាវុធហត្ថ​ត្រូវការពារ​ស​និ្ត​សុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន​ស្រ៊ាង​៖​អាវុធហត្ថ​ត្រូវការពារ​ស​និ្ត​សុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន​ស្រ៊ាង​៖​អាវុធហត្ថ​ត្រូវការពារ​ស​និ្ត​សុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

​លោក​មេបញ្ជាការ​បន្តទៀត​ថា ភារកិច្ច​ចាំបាច់​ចំពោះមុខ ត្រូវ​យកចិត្តទុកដាក់ត្រៀមកម្លាំង​ការពារ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឲ្យ​ដំណើរការបានល្អប្រសើរ​ប្រកប​​ដោយ​ភាពសប្បាយ​រីករាយ ព្រមទាំង​រក្សាបាន​សន្តិ​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​ត្រៀមកម្លាំង​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រសិនបើមាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន​ស្រ៊ាង​៖​អាវុធហត្ថ​ត្រូវការពារ​ស​និ្ត​សុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

​ក្រោយពី​ចប់​កិច្ចប្រជុំ​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង បានប្រគល់​អំណោយរបស់​សប្បុរសជន ដែលជា​ពាណិជ្ជករ​នៅ​រាជធានី​ភ្នំពេញ គឺ​លោក គង់ឃាង នូវ​នំ​ចំនួន​៥០០​កេស ដល់​នាយ នាយរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ដើម្បី​អបអរសាទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​ផងដែរ ៕​