ប្រជាពលរដ្ឋ​នៅ ៣​សង្កាត់ ក្នុង​ក្រុង​សៀមរាប តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ជីកដី និង​ធ្វើស្រែ នៅក្នុង​តំបន់​អាងទឹក​សហគមន៍

​សៀមរាប: ប្រជាពលរដ្ឋ​ជាច្រើន​សិប​នាក់ នៅក្នុង​សង្កាត់​ចំនួន​៣ របស់​ក្រុង​សៀមរាប ខេត្តសៀមរាប បាននាំគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​សៀមរាប ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ក្រុមហ៊ុន​ជីកដី​ចំនួន​២ និង​ក្រុមហ៊ុន​ធ្វើស្រែ​ចំនួន​២ ឲ្យ​បញ្ឈប់ ដែល​សកម្មភាព​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាងទឹក​សហ​គម​ន៍​។

​ការតវ៉ា​នេះ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ប៉ុន្តែ​ពួកគេ​មិនមាន​ការលើក​បដា ដូចពេលមុន​ទេ ដោយ​គ្រាន់តែ​មានការ​ប្រមូលផ្តុំ​គ្នា ហើយ​បន្ទាប់មក​តំណាង​ក្រុម​តវ៉ា ត្រូវបាន​មន្ត្រី​សាលា​ខេ ត្ត​សៀមរាប ហៅ​ទៅធ្វើ​ការដោះស្រាយ និង​សួរនាំ ស្រាវជ្រាវ ដើម្បី​បញ្ចប់​បញ្ហា​។​
​    ​
​សង្កាត់​ទាំង​៣​ដែល​ធ្វើ​ការតវ៉ា​នោះ គឺមាន​សង្កាត់​ស្វាយដង្គំ សង្កាត់​សៀមរាប និង​សង្កាត់​សំ បួរ របស់​ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ប្រជាជន​ជាច្រើន​រយ​គ្រួសារ ដោយ​ពួកគាត់​អះអាងថា អាងទឹក​នោះ​ស្ថិតនៅក្រោម​ទំនប់​៧៨ ជាប់​សង្កាត់​ទាំង​៣ ដែល​អាងទឹក​នោះ​មាន​ទំហំ​៧៧៦​ហិច​តា ហើយ​អាងទឹក​នោះ​ទៀតសោត​មានឈ្មោះ អាង​ជាយ​ឬ​ស្សី​។
​    ​
​តំណាង​ប្រជាពលរដ្ឋ​ទាំង​៣ គឺ​មួយ​មាន​លោក ហឹម សំ​,​ទី​២​ឈ្មោះ គឿន សាយ និង​ទី​៣​ឈ្មោះ ហួន ហែ​ន​។ ពួកគាត់​ទាំង​៣​អះអាងថា ក្រុមហ៊ុន​ជីកដី​លក់ ដែល​ធ្វើ​សកម្មភាព​នោះ​គឺ​ទី​១ ក្រុមហ៊ុន អូន មុន្នី និង​ក្រុមហ៊ុន រាជ​នី​។ ដោយឡែក​ក្រុមហ៊ុន​ធ្វើស្រែ​នោះ គឺ​មិន​បានដឹង​ឈ្មោះ​ទេ​។
​    ​
​តំណាង​ប្រជាពលរដ្ឋ​បាន​អះអាងថា អាងទឹក​ទាំងនោះ គ្រប់គ្រង​ដោយ​សហគមន៍​ប្រជា​ពល រដ្ឋ​ក្នុង​សង្កាត់​ទាំង​៣ ប៉ុន្តែ​សហគមន៍​របស់គាត់ មិនទាន់​មានច្បាប់​ត្រឹមត្រូវ​ពី​ក្រសួងមហាផ្ទៃ​នោះទេ ដោយ​ការ​ចងក្រង និង​ដាក់សំណើរ​ទៅហើយ ហេតុនេះ​ពួកគាត់​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​ជីកដី និង​ធ្វើស្រែ​នេះ ដើម្បី​ឲ្យ​ពួកគាត់​យក​អាង​ទឹកជា​យ​ឬ​ស្សី​មក​គ្រប់គ្រង​វិញ​។​
​    ​
​ប្រជាពលរដ្ឋ​និយាយថា ការធ្វើ​នោះ​ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​ជីក​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​បច្ចុប្បន្ន ក្រុមហ៊ុន​រាជ​នី​បាន​បញ្ឈប់​ការជីក​ដី​រួចហើយ នៅតែ​ក្រុមហ៊ុន អូន មុន្នី ដែល​ធ្វើ​សកម្ម ភាព​ជីកដី​នៅពេល​យប់ និង​ក្រុមហ៊ុន​ធ្វើស្រែ ព្រោះថា​ចំណុច​នោះ​ជា​អាងទឹក គ្រប់គ្រង​ដោយ​ប្រជា ពលរដ្ឋ​។​
​    ​
​ប្រជាពលរដ្ឋ​បាន​និយាយថា កន្លងមក​ធ្លាប់ធ្វើ​ការតវ៉ា​ម្តង​រួចមកហើយ តែ​ពុំមាន​លទ្ធផល​ទេ ដោយសារ​ហេតុនេះហើយ ពួកគាត់​មក​តវ៉ា​ម្តងទៀត ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។ ពាក់​ព​ន្ធ័ នឹង​បញ្ហា​នេះ លោក លី សំរិទ្ធ នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប បានបញ្ជាក់​នៅ​ព្រឹក​ដដែល​ថា តំណាង​ប្រជាពលរដ្ឋ​បាន​ចូលមក​ដោះស្រាយ ហើយ​ការងារ​នេះ​គឺ​ឲ្យ​អាជ្ញាធរ​ក្រុង​សៀមរាប ជា​អ្នក អនុវត្ត ដើម្បី​ចុះមក​ធ្វើការ​ដោះស្រាយ​ជាក់ស្តែង​នៅនឹងកន្លែង​។
​    ​
​លោក លី សំរិទ្ធ បាន​និយាយទៀតថា បើ​ប្រជាពលរដ្ឋ​គឺ​សុំ​បង្កើត​សហគមន៍ យើង​អាច​សម្រួល​ជូន​គាត់ ដោយ​ដាក់ពាក្យ​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចេញ​សេចក្តីសំរេច ហើយ​យល់ថា បើ​អាងទឹក​នោះ​មានការ​គ្រប់គ្រង​ដោយ​ពួកគាត់ ហើយ​បំរើ​ផលប្រយោជន៍ របស់​មូលដ្ឋាន​មែន​នោះ យើង​អាច​ឲ្យ​គេ​គ្រប់គ្រង​ទៅតាម​លក្ខណៈ​ច្បាប់ ដោយ​លោក លី សំរិទ្ធ អះអាងថា អាងទឹក​នោះ​ក៏ ជា​កម្មសិទ្ធិ​របស់​រដ្ឋ​គ្រប់គ្រង​។​
​នៅ​រសៀល​ថ្ងៃ​ដដែល យើង​មិនបាន​ជួប​បំភ្លឺ​ពី​តំណាង​អាជ្ញាធរខេត្ត​ទេ​ប៉ុន្តែ​តំណាង​ប្រជា​ពល រដ្ឋ​ដែល​គេ​អនុ​ញ្ញា​ត្តិ​អោយ​ជួប ហើយ​ចេញពី​ជំនួប​វិញ​នោះ​ពួកគាត់​បញ្ជាក់ថា​អាជ្ញាធរ​និង​ចុះទៅ​ទី តាំង​ជីកដី​នៅ​ស​ប្ហា​ហ៍​ក្រោយ ដើម្បី​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​។​ជាពិសេស​អាជ្ញាធរ​សន្យា​ថា នឹង​បញ្ឈប់​មិនអោយ​មាន​ក្រុមហ៊ុន​ជីកដី​តទៅទៀត​ទេ​៕

ប្រជាពលរដ្ឋ​នៅ ៣​សង្កាត់ ក្នុង​ក្រុង​សៀមរាប តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ជីកដី និង​ធ្វើស្រែ នៅក្នុង​តំបន់​អាងទឹក​សហគមន៍

ប្រជាពលរដ្ឋ​នៅ ៣​សង្កាត់ ក្នុង​ក្រុង​សៀមរាប តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ជីកដី និង​ធ្វើស្រែ នៅក្នុង​តំបន់​អាងទឹក​សហគមន៍

ប្រជាពលរដ្ឋ​នៅ ៣​សង្កាត់ ក្នុង​ក្រុង​សៀមរាប តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ជីកដី និង​ធ្វើស្រែ នៅក្នុង​តំបន់​អាងទឹក​សហគមន៍
​រូបភាព​៖​ប្រជាពលរដ្ឋ​នៅ​៣​សង្កាត់ ក្នុង​ក្រុង​សៀមរាប តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ជីកដី និង​ធ្វើស្រែ នៅក្នុង​តំបន់​អាងទឹក​សហគមន៍​