រថយន្ត​​ដឹកស្រូវ​រាប់​សិប​​គ្រឿង​ទៅ​​​វៀតណាម​​ធ្វើឱ្យ​បាក់​ស្ពាន​តា​ដាវ​​​​ស្ទះ​ចរាចរណ៍​៥​ម៉ោង​

ខេត្តស្វាយរៀង​ ៖​ មានការ​កកស្ទះ​ចរាចរណ៍​អស់​រយៈពេល​៥​ម៉ោង ​​តាំង​ពី​​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​១៣ ​វិ​ច្ឆិ​កា​ ២០១៥ នេះ ​បណ្តាល​មក​ពី​រថយន្ត​យីឌុប​ធុន​យក្ស​​រាប់​សិប​គ្រឿងដឹកស្រូវ​លើស​ទម្ងន់​​​ឆ្លង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​​​ធ្វើ​ឱ្យ​បាក់​ស្ពាន​​តាដាវ​ ​​ស្ថិត​នៅ​ភូមិ​ព្រៃ​វ​ល្លិ ឃុំ​ថ្មី ​ស្រុក​កំពង់​រោ​ទ៍ ដែល​​ក្នុង​មួយ​គ្រឿង​ចាប់ពី​២៥​តោន ​ទៅ​៤៥​តោន​​ ហើយ​រថយន្ត​ខ្លះ​ដឹក​រហូត​ដល់​៦០​តោន​​ក៏​​មាន ​។ ​​ដែល​​ស្ពាន​តា​ដាវ​​មួយ​នេះ​បាន​កំណត់​ឲ្យ​ដឹក​ឆ្លងកាត់​ត្រឹមតែ​១៦​តោន​ប៉ុណ្ណោះ​​ ៕