​រួមភេទ​យូរពេក អាច​ធ្វើឲ្យ​អ្នក ស្លាប់​បាន​ដែរឬទេ​?

​រួមភេទ​យូរពេក អាច​ធ្វើឲ្យ​អ្នក ស្លាប់​បាន​ដែរឬទេ​?

​ពេលខ្លះ អ្នក​អាច​លឺថា មាន​មនុស្ស​ស្លាប់ បន្ទាប់​ពី​សម្រេច​កាម​ដោយ​ខ្លួនឯង ឬ​រួម​ភេទ​ច្រើនពេក ហើយ​អ្នកនឹង​ឆ្ងល់​ថា​តើ វា​ជា​ការពិត​ដែរឬទេ​?

​ពិតណាស់ ការ​រួមភេទ ផ្តល់​ផល​ល្អ​ជាច្រើន ចំពោះ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ជាពិសេស សម្រាប់​គូស្នេហ៍​ថ្មោងថ្មី​តែម្តង​។ ប៉ុន្តែ ការ​រួមភេទ ក៏​ត្រូវបាន​គេ​ហាមប្រាម​ផងដែរ ចំពោះ​អ្នកជំងឺ​មួយចំនួន ដូចជា អ្នក​មាន​ជំងឺ​បេះដូង​ជាដើម​។ មនុស្ស​មួយចំនួន អាច​នឹង​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​ការ​រួមភេទ ដោយសារ​រោគ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

​អ្នក​ប្រហែលជា​មិន​ញ៉ាំ​បាយល្ងាយ តែ​ចាំ​ញ៉ាំ​បង្អែម​ជំនួស​វិញ ប៉ុន្តែ ប្រសិនបើ​អ្នក មិន​ញ៉ាំ​អ្វី​ទាំងអស់ ដើម្បី​ធ្វើការ​រួម​ភេទ នោះ​អ្នក​ប្រហែល​ជា​ត្រូវការ សិច​ច្រើនពេក​ហើយ​។​

​ការសិក្សា​បាន​បង្ហាញថា ការ​រួមភេទ អាច​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត និង​កាត់បន្ថយ​ស្ត្រេ​ស ប៉ុន្តែ អ្នក​ក៏​អាចនឹងទទួល​ផលវិបាក​ដូចគ្នា ប្រសិនបើ​អ្នក​ធ្វើ​វា​ច្រើនពេក​។​

​ការសិក្សា​មួយ​បានបង្ហាញ​ថា ៖
-​    ​អាយុ​ពី ១៨ ទៅ ២៩ ឆ្នាំ អ្នក​គួរតែ​រួមភេទ​ជា​មធ្យម ១១២ ដង​ក្នុង​មួយឆ្នាំ​
-​    ​អាយុ​ពី ៣០ ទៅ ៣៩ ឆ្នាំ អ្នក​គួរតែ​រួមភេទ​ជា​មធ្យម ៨៦ ដង​ក្នុង​មួយឆ្នាំ​។​
​យ៉ាងណាមិញ គេ​ក៏​បាន​រកឃើញ​ផងដែរ​ថា គូ​ស្វាមី​ដែល​មាន​សុភមង្គល គួរតែ​រួមភេទ​ឲ្យបាន​ម្តង ឬ​ពីរ​ដង ក្នុង​មួយអាទិត្យ​។​

​ផ្ទុយ​ពី​នេះ អ្នកជំនាញ​ក៏បាន​ណែនាំ​ផងដែរ​ថា អ្នក​មិន​គួរ​រួមភេទ​ញឹកញាប់​ពេក​នោះ​ទេ ពីព្រោះ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព និង​ទំនាក់ទំនង​របស់​អ្នក​។

ពិតណាស់ មនុស្ស​ស្រី​មិនសូវ​មាន​ចំណង់​ផ្លូវភេទ ច្រើន​ដូច​មនុស្ស​ប្រុស​ទេ ដូច្នេះ អ្នក​គួរតែ​ពិភាក្សា​ឲ្យបាន​ច្បាស់ ជាមួយនឹង​ដៃគូ​របស់​អ្នក​។ ការ​រួមភេទ​ញឹកញាប់​ពេក នឹង​ធ្វើឲ្យ​អ្នកអ​ស់​កម្លាំង គ្មាន​ផាសុកភាព ហើយ​លែង​សុខ​ស្រួល​។ ម្យ៉ាងទៀត រាងកាយ​របស់​មនុស្ស ក៏​ផលិត​ទឹករំអិល​មិនបាន​គ្រប់គ្រាន់​ដែរ ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្ត្រី ឈឺចាប់ និង​គ្មាន​ចំណង់​ផ្លូវភេទ​ទៀតឡើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។