កងទ័ព​ស៊ី​រី​ដោយ​អន្តរា​គន៍​របស់​រុ​ស្ស៊ី​ដណ្តើម​បាន​ជ័យជម្នះ​សំខាន់​2​ហើយ

កងកម្លាំង​ស៊ី​រី​គាំទ្រ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​រុ​ស្ស៊ី​ដណ្តើម​បាន​ជ័យជម្នះ​សំខាន់​២​ហើយ​ក្នុង​ស​ប្តា​ហ៍​នេះ មុន​កិច្ចប្រជុំ​អន្តរជាតិ​ថ្មី​ស្តី​ពី​ជម្លោះ​នៅ​ស៊ី​រី​នា​ថ្ងៃ​ទី​១៤ វិច្ឆិកា នៅ​ទីក្រុង​វី​យែ​ន ដោយ​កិច្ចប្រជុំ​នេះ សហរដ្ឋ​អា​មេ​រិ​កបាន​សម្តែង​រួច​ហើយពី​ទុទិដ្ឋិនិយម ។

ក្រោយ​ការ​វាយលុក​រយៈពេល​ជាង​១​ខែ កងទ័ព​ស៊ី​រី​ជួយ​ទ្រទ្រង់​ដោយ​ពួក​ហេ​សប៊ុ​ល​ឡា​ហ៍ និង​ពួក​យុទ្ធ​ជន​អីុ​រ៉​ង់​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា វាយ​ដណ្តើម​យក​បាន​ទីក្រុង AL HADER ជាទី​តាំងរបស់​ពួក​ឧទ្ទាម​មួយ​នៅ​ភាគ​ខាងត្បូង​ក្រុង​អា​ឡែ​ប ចម្ងាយ​១០​គីឡូម៉ែត្រ ពី​ផ្លូវ​អន្តរជាតិ ។

កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ក្នុង​ខេត្ត​អា​ឡែ​ប កងទ័ព​ស៊ី​រី​បាន​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ​ព្រ​លានយន្តហោះ​យោធា KWEIRES ចាប់តាំងពី​២​ឆ្នាំ​មក​ហើយ ដោយ​ពួក​រដ្ឋ​អិុ​ស្លា​ម ជា​ជ័យជម្នះ​គួរ​ឱ្យ​កត់សម្គាល់​លើក​ដំបូង​ប្រឈម​មុខ​នឹង​អង្គការ​ជី​ហា​ដ​នោះ តាំងពី​ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក​ជួយ​ដល់​របប​ស៊ី​រី ។

ក្រុង AL HADER ស្ថិត​នៅ​ចម្ងាយ​២៥​គីឡូម៉ែត្រ ពី​ទីក្រុង​អា​ឡែ​ប ជាទី​តាំង​ធំ​បំផុត​របស់​កងកម្លាំង​ឧទ្ទាម​ពិសេស​របស់​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រ​សាខា​អាល់​កៃ​ដា នៅ​ស៊ី​រី និង​ពួក​អិុស្លា​ម​និយម​នា​ភាគ​ខាងត្បូង​ក្រុង​អា​ឡែ​ប ។

ការ​វាយ​យក​បាន​ទីក្រុង​នេះ​អាច​ឱ្យ​កងទ័ព​ស៊ី​រី​រំកិល​ទៅ​ក្បែរផ្លូវ​អន្តរជាតិ​ត្រួតត្រា​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១២ មក​ដោយ​ពួក​ឧទ្ទាម ។ ចំណែក​ព្រ​លាន​យន្តហោះ KWEIRES ភាគ​ខាងកើត​ខេត្ត​អា​ឡែ​ប​ជាទី​តាំងរបស់​ទាហាន​ជាង​១.០០០​នាក់ ជាប់​ការ​ឡោម​ព័ទ្ធ​២​ឆ្នាំ ក្រោយ​ពេល​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ​នឹង​ប្រើ​ជា​មូលដ្ឋាន​ជួរ​មុខ​ប្រឆាំង​ក្រុង​រដ្ឋ​អិុ​ស្លា​ម​ក្នុង​តំបន់ ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា ក្រោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ កង​ទាហាន​ស៊ី​រី និង​សម្ព័ន្ធមិត្ត​អាច​វាយ​យក​បាន​មូលដ្ឋាន AL EISS និង​តំបន់​ជុំវិញ ។ មូលដ្ឋាន​នេះ​ជា​តំបន់​គន្លឹះ​មួយ ព្រោះ​ស្ថិត​នៅ​ទី​ខ្ពស់​ដែល​របប​ស៊ី​រី​ចាប់ពី​ពេល​នេះ​ទៅ​អាច​ឈាន​ទៅ​ត្រួតត្រា​ផ្លូវថ្នល់​ហូ​ម​-​អា​ឡែ​ប ៕