កងកម្លាំង​ឃើ​ត​អីុ​រ៉ា​ក់​បើក​ការ​វាយលុក​ធំ​មួយ​ដណ្តើម​ក្រុង​SINJAR​ពី​ក្រុម​រដ្ឋ​អិុ​ស្លា​ម

ប្រភព​ព័ត៌មាន​សន្តិសុខ​ឃើ​ត​មួយ​រាយការណ៍​ថា កងកម្លាំង​ឃើ​ត​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា បាន​បើក​ការ​វាយលុក​ធំ​មួយ ដើម្បី​រំដោះ​ទីក្រុង SINJAR ពី​ពួក​រដ្ឋ​អិុ​ស្លា​ម​ក្នុង​ខេត្ត​នី​នី​វ​ភាគ​ខាងជើង​អីុរ៉ា​ក់ ។

ការ​វាយលុក​ចាប់ផ្តើម​ពី​ព្រឹក​ទៅ ពេល​យុទ្ធ​ជន​ឃើ​ត​ជា​ច្រើន​ពាន់​នាក់​បាន​រុលទៅមុខ​តាម​ផ្លូវ​នានា​ឆ្ពោះទៅ​កាន់​ទីក្រុង​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ ខាងលិច​ក្រុង​ម៉ូ​ស​ស៊ុ​ល ។

កងកម្លាំង​ឃើ​ត​គាំទ្រ​ដោយ​កង​យន្តហោះ​អាច​កម្ទេច​ខ្សែការពារ​ខាងក្រៅ​នានា​របស់​ពួក​រដ្ឋ​អិុស្លា​ម​ជុំវិញ​ក្រុង ចំណែក​កងកាំភ្លើងធំ និង​កាំភ្លើងត្បាល់​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​ទីតាំង​ទាំងឡាយ​របស់​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្រុង SINJAR ។

ការ​វាយលុក​ដើម្បី​ដណ្តើម​យក​ក្រុង SINJAR ធ្វើ​ឡើង​ក្រោម​ការ​ត្រួតពិនិត្យ​របស់​លោក​ម៉ាស​ស៊ូដ បា​ហ្សា​នី ប្រធានាធិបតី​តំបន់​ស្វយ័ត​ឃើ​ត​ឌី​ស្ថាន ខណៈ​ពួក​ជីវពល យេ​ហ្ស៊ី​ឌី ប្រមាណ​ជា​៦.០០០​នាក់ ក៏​ចូលរួម​ក្នុង​ការ​វាយលុក ដើម្បី​រំដោះ​ទីក្រុង​នេះ​របស់​ពួក​គេ​កាន់កាប់​ដោយ​ពួក​រដ្ឋ​អិុ​ស្លា​ម​ដែរ ។

នៅ​អីុ​រ៉ា​ក់​មាន​ជនជាតិភាគតិច យ៉ា​ហ្ស៊ី​ឌី​ប្រមាណ​ជា​៦០០.០០០​នាក់ ហើយ​ប្រមាណ​ជា​៨០% រស់នៅ​ក្នុង​ទីក្រុង SINJAR និង​ក្រុង BA’SHIKA ខេត្ត​នី​នី​វ ៕