ប្រទះឃើញ​សាកសព​មនុស្ស​ក្រៅ​ភព​ផ្អើល​ទូ​ទាំង​ ​រដ្ឋ​កា​លីហ្វ័រ​នីញ៉ា

Sanofi

យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះថា Gianna Peponis បាន​បង្ហោះ​រូបថត​របស់​មនុស្ស​ភព​ផ្សេង​ចំនួន ៧ សន្លឹក​ដែល​រូប​ទាំងនោះ​គឺ​នាង​បាន​ថត​ចេញពី​ក្រោយ​ផ្ទះ​របស់​នាង​នៅ​ពាក់​កណ្តាលយប់​។​


​គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង Gianna Peponis មាន​ទីលំនៅ​នៅ​រដ្ឋ កាលីហ្វ័រ​នីញ៉ា (California) ដែល​កាលពី​យប់​នៅវេលា​ម៉ោង ១១ និង ៣០ នាទី នាង​បានឮ​សំឡេង​ស្រែក​យ៉ាងខ្លាំង​នៅក្រោយ​ផ្ទះ​របស់​នាង ព្រោះតែ​ឆ្ងល់​ទ្រាំ​មិនបាន ក៏​ដាច់​ចិត្តហ៊ាន​បើកទ្វារ​ចេញ​មើល ពេលនោះ​ស្រាប់តែ​អ្វី​មិនដឹង​ទេ រូបរាង​វា​មាន​លក្ខណៈ​ស្រ​ដៀ​ន​នឹង​មនុស្ស​ក្រៅ​ភព ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ស្តាយ​គឺ​វា​បាន​ស្លាប់​នៅពេលដែល​នាង​បាន​ទៅ​ឃើញ​។​


​ដោយសារតែ​មិន​អស់ចិត្ត នាង​បាន​ថតរូប​ចំនួន ៧ សន្លឹក និង បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឱ្យ​មិត្តភក្តិ​បានឃើញ មាន​អ្នកខ្លះ​បន្ទាប់ពី​ឃើញ​រូបនេះ ថា​វា​ជា​រូបភាព​កាត់ត តែ​សម្រាប់​មិត្ត​ជិតស្និទ្ធ​របស់​នាង​គឺ​ជឿថា​វា​ជា​រូប​ពិត​៕ ខេ​រី​
(​ប្រភព​៖ ថា​ម​ហ្គឺ​ម​)

Related