ផ្ទះអតីតប្រធានាធិបតី ក្លាយជារាជវាំង«Mei ling» ផុសឡើងកណ្តាលព្រៃ មានរាងដូចបន្តោងខ្សែក

ចិន៖ ព្រះបរមរាជវាំង Mei ling មានទីតាំងស្ថិតនៅ លើកំពូលភ្នំ Xiaohong ភាគខាងកើត នៃទីក្រុងណានជីង ដែលជាផ្ទះរបស់អតីតប្រធានាធិបតី របស់ប្រទេសចិន លោក Chiang Kai-shek និងភរិយាលោក Soong Mayling មុនពេលពួកគេបានភៀសខ្លួន ទៅតៃវ៉ាន់នៅឆ្នាំ ១៩៤៩ នៅចុងបញ្ចប់នៃសង្រ្គាម ស៊ីវិលរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ពីគេហទំព័រ amusingplanet កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

អស់រយៈពេល ជាច្រើនទសវត្ស អគារនេះត្រូវបានរក្សាទុក ជាផ្ទះសំណាក់រដ្ឋ ប៉ុន្តែត្រូវបានបិទទ្វារ រហូតដល់២ឆ្នាំ មុនពេលត្រូវបានកែលម្អ និងបើកជាសាធារណៈវិញ ហើយផ្ទះនេះប្រហាក់ប្រហែល នឹងត្បូងមរកតយក្ស និងទេសភាពព្រៃឈើ ដែលនៅជុំវិញ មើលទៅដូចជាបន្តោងមួយ ។ បើយោងតាមពាក្យចចាមអារ៉ាម ក្នុងស្រុកថា ផ្ទះនេះត្រូវបានសាង សង់ឡើង ជាអំណោយថ្ងៃខួបកំណើត របស់ភរិយាលោក Chiang គឺអ្នកស្រី Soong Mayling ដែលត្រូវរចនាឡើង ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ រវាងអ្នកទាំង២នាក់។

ព្រះបរមរាជវាំង ត្រូវបានកសាងឡើង នៅចន្លោះឆ្នាំ ១៩៣១ទៅឆ្នាំ ១៩៣៤ ហើយក្រោយមកបាន ដាក់ឈ្មោះ Soong ក្រោយពីអ្នកស្រី Soong ចូលទៅទស្សនា ជាញឹកញាប់នៅទីនោះ ។ ព្រះបរមរាជវាំង ដែលគ្មានមនុស្សរស់នៅ និងធ្លាក់ចូលក្នុងភាពទ្រុឌទ្រោម រហូតត្រូវបានប្រគល់ ទៅឲ្យឧទ្យានជាតិភ្នំ Zhongshan នៅឆ្នាំ១៩៥០ ដែលជាអ្នករៀបចំ ព្រះបរមរាជវាំង ជាទ្រព្យសម្បត្តិ សាធារណៈ។ ក្រោយមក ត្រូវបានជួលទៅឲ្យ នាយកដ្ឋានគ្រប់គ្រង ជាច្រើនរួមទាំងការិយាល័យ សុខាភិបាលទីក្រុង និងក្រុមហ៊ុន សណ្ឋាគារមួយចំនួនធំ។

ក្នុងឆ្នាំ ២០១២ ត្រូវបានគេដាក់នៅ ក្រោមការិយាល័យ គ្រប់គ្រង របស់Sun Yat-sen Mausoleum ជាស្ថាប័នគ្រប់គ្រងអគារប្រវត្តិសាស្រ្ត នៅប្រទេសចិន។ ចាប់តាំងពីបើកសម្ពោធឡើងវិញ នៅក្នុងខែតុលា ឆ្នាំ២០១៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ បានមកទស្សនាក្នុងផ្ទះ ដែលមានទីតាំងស្ថិតនៅលើភ្នំ Xiaohong បច្ចុប្បន្ននេះជាកន្លែង មានទេសភាពល្អបំផុត លំដាប់ពិភពលោក របស់ចិន៕