អ្នកលក់់បឺហ្គឺ ជះទឹកដាក់មុខ ជនអនាថាម្នាក់ ជាការលេងសើច ត្រូវបណ្តេញចេញពីការងារ (មានវីដេអូ)

បរទេស៖ វីដេអូដែលបង្ហាញពីសកម្មភាព បុរសម្នាក់ជាបុគ្គលិកបំរើការ នៅក្នុងហាងលក់បឺហ្គឺដ៏ល្បី យីហោរ McDonald បានធ្វើការលេងសើច ដោយជះទឹកដាក់ មុខជនអនាថាម្នាក់ បានរងពាក្យនិន្ទាពេញ បណ្តាញអ៊ីនធឺណែត។

អ្នកលក់់បឺហ្គឺ ជះទឹកដាក់មុខ ជនអនាថាម្នាក់ ជាការលេងសើច ត្រូវបណ្តេញចេញពីការងារ (មានវីដេអូ)

នៅក្នុងវីដេអូខ្លីមួយ បានបង្ហាញពីអកប្បកិរិយា មិនសមរម្យរបស់ បុគ្គលិកហាងលក់បឺហ្គឺ McDonald ដែលធ្វើការលេងសើច ដោយកុហក ឲ្យជនអនាថាម្នាក់ ចូលមកយកសុាំងវិចឥតគិតថ្លៃ ប៉ុន្តែដល់ពេលគាត់ចូលមកជិត ស្រាប់តែបុគ្គលិកម្នាក់នោះ ជះទឹកដាក់មុខគាត់ទៅវិញ។

ក្រោយពីធ្វើដូចនេះរួច គេឃើញថាបុគ្គលិកម្នាក់នោះ បានសើចយ៉ាងសប្បាយរីករាយ ចំណែកឯជនអនាថាម្នាក់នោះ បានសួរថា៖ "ហេតុអ្វីក៏អ្នកធ្វើដូចនេះដាក់ខ្ញុំ?" ។

ទោះជាយ៉ាងណា មកដល់ពេលនេះ បុគ្គលិកម្នាក់នោះ ត្រូវបានគេបណ្តេញចេញ ពីការងារហើយ ហើយខាងហាង McDonald ក៏បានសម្តែងការសោកស្តាយ និងបានថ្លែងថា ពួកគេតែងតែចង់ឲ្យបុគ្គលិករបស់ខ្លួន បម្រើអតិថិជន ដោយស្មារតីគោរពស្រឡាញ់ និងស្មើភាពគ្នា បើទោះបីជាអតិថិជន ជាអ្នកណាក៏ដោយ៕

សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត