បេះដូងសឹងលោតចេញក្រៅ ក្រោយមើល កាមេរ៉ាលួចបង្កប់ ឃើញអ្នកថែកូន ធ្វើសកម្មភាពបែបនឹង (មានវីដេអូ)

ចិន៖ ស្ត្រីជាម្តាយជនជាតិចិនម្នាក់ បានបង្ហាញវីដេអូឃ្លីបស្តីអំពី សកម្មភាពដ៏គួរឲ្យរន្ធត់ របស់អ្នកមើលថែក្មេង ធ្វើបាបកូនតូចរបស់នាងយ៉ាងចាស់ដៃ កំពុងក្លាយជាព័ត៌មានក្តៅគគុកក្នុងបណ្តាញអ៊ិនធើណេត។

បេះដូងសឹងលោតចេញក្រៅ ក្រោយមើល កាមេរ៉ាលួចបង្កប់ ឃើញអ្នកថែកូន ធ្វើសកម្មភាពបែបនឹង (មានវីដេអូ)

រូបភាព ពេលដែលនារីនោះកំពុងតែបោះកូនក្មេង

តាមឃ្លីបវីដេអូ ដែលមានរយៈពេលមិនដល់មួយនាទីមួយ បង្ហោះឡើងដោយស្ត្រីជាម្តាយជនជាតិចិន រស់នៅក្នុងទីក្រុង Wenzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន អំពីសកម្មភាពសាហាវព្រៃផ្សៃរបស់ស្ត្រីជាអ្នកមើលថែកូនរបស់នាង។

ស្ត្រីជាម្តាយ បាននិយាយថា៖ “ដំបូងខ្ញុំមាន អារម្មណ៍ថា នាងមើលទៅហាក់ដូចជា មនុស្សចិត្តល្អម្នាក់ ក៏ប៉ុន្តែពេលខ្លះសកម្មភាពរបស់នាងគឺមើលទៅ ពិតជាគួរឲ្យចំណែកណាស់។​ ដូច្នេះទើបខ្ញុំសម្រេចចិត្ត លួចតំលើងកាមេរ៉ាក្នុងផ្ទះយ៉ាងសម្ងាត់ ហើយថតទុករាល់សម្មភាពរបស់នាងតែម្តង”។

ក្នុងនោះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានបញ្ចេញមតិរិះគន់ និងខឹងសម្បាយ៉ាងខ្លាំង ហើយមានខ្លះទៀត បានក្រើនរំលឹកពីវិជ្ជាជីវៈនៃអ្នកថែទាំក្មេងតូចៗផងដែរ។

ជួបផ្សំជាមួយនឹងការផ្លាស់ប្តូរគោលនយោបាយ​ យកកូនតែមួយរបស់ប្រទេសចិន និងកំណើនជនចាស់ជរា ផងនោះ តម្រូវការអ្នកមើលថែទាំក្មេង បានកើនឡើងទូទាំងប្រទេស។ ត្រង់នេះក៏ជាចំណុច ដែលគួរតែយកចិត្តទុកដាក់ ទាក់ទងទៅនឹងវិជ្ជាជីវៈ និងការទទួលខុសត្រូវ របស់អ្នកថែទាំក្មេងទាំងឡាយផងដែរ៕

តោះ! ចង់ដឹងថាយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត