គណបក្ស លោកស្រី ស៊ូជី គ្រប់សំឡេង ដើម្បីបង្កើត រដ្ឋាភិបាល ដោយខ្លួនឯង

រ៉ង់ហ្គូន៖ គណបក្សប្រឆាំង ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី នោះ បានឈ្នះសំឡេង គ្រប់គ្រាន់ និង ទទួលបានសិទ្ធិ ក្នុងការបង្កើត រដ្ឋាភិបាលឯករាជ្យខ្លួនឯងបានហើយ បន្ទាប់ពី ទទួលបានអសនៈគ្រប់គ្រាន់នៅក្នុងសភា ទាំងពីរជាន់ថ្នាក់ របស់សហភាពមីយ៉ាន់ម៉ានោះ។ នេះបើតាមព័ត៌មានដែលស៊ិនហួ ទទួលបានពីគណកម្មការបោះឆ្នោត នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥។

រហូតមកដល់ពេលនេះ គណបក្សរបស់លោកស្រី ស៊ូជី បានទទួលអសនៈចំនួន ៣៤៨ នៅក្នុង សភាទាំងពីរជាន់ថ្នាក់ ហើយដោយឡែកសម្រាប់ សភាតាមតំបន់ ឬ រដ្ឋវិញនោះ គណបក្ស នេះក៏ទទួលបានអសនៈវ៉ាដាច់គេផងដែរ។ មិនថាតែនៅទីក្រុង រ៉ង់ហ្គូន ណៃពិដោ ឬ ក៏ ម៉ាន់ដាឡាយ ទេ សូម្បីតែតំបន់របស់ជនជាតិភាគតិច ក៏គណបក្សលោកស្រី ទទួលបាននូវ សំឡេងគាំទ្រលើសលប់ថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា បានចែងអំពីច្បាប់មួយចំនួន ដែលបាន បង្ហាញថាលោកស្រី អ៊ុងសាន ស៊ូជី មិនអាចកាន់តំណែងជាប្រធានាធិបតីបានឡើយ ប៉ុន្តែ ច្បាប់មិនបានចែងថា លក្ខណៈរបស់លោកស្រី មិនអាចកាន់តំណែងជាប្រធានរដ្ឋសភា នោះដែរ៕

គណបក្ស លោកស្រី ស៊ូជី គ្រប់សំឡេង ដើម្បីបង្កើត រដ្ឋាភិបាល ដោយខ្លួនឯង