ប្រធាន​មន្ទីរពេទ្យ ៖ កម្មករ​សំណង់​ម្នាក់​របួសធ្ងន់​ក្នុង​ករណី​ផ្ទុះ​មីន គឺ​ភ្នែក​អាច​ពិការ​ទាំង​២

ខេត្តបន្ទាយមានជ័យ ៖ គិត​ត្រឹម​វេលា​ម៉ោង​០២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ នេះ​ថា បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​អង្គុយ​បត់ជើងធំ​ក្នុង​ដី​ទំនេរ​មួយ​កន្លែង ក៏​រ​ពិស​ដៃ​ទាញ​ឆ្កិះ​របស់​សង្ស័យ​(​គ្រាប់​មីន​) បណ្តាល​ឱ្យ​ផ្ទុះ​កក្រើក​នោះ គឺ​ភ្នែក​របស់​គាត់ អាច​ពិការ​ទាំង​២​តែ​ម្តង ហើយ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​ផង​ដែរ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ច័ន្ទ វុ​ទ្ធី​ណា​រិ​ទ្ធិ ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ។

គួររំលឹមថា អង្គុយ​​​បន្ទោ​របង់​សុខ​ៗ​រ​ពិស​ដៃ អត់​ស្គាល់​មីន​រើស​មក​ឆ្កឹះ​លេង​ផ្ទុះ​របួសធ្ងន់