បំផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ថៃ​សម្លាប់​មនុស្ស​៤​នាក់

​ថៃ​៖​យ៉ាងហោចណាស់​មាន​មនុស្ស​៤​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​៤​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ស្ថិតនៅ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​នៅ​ស្រុក Khok Pho ខេត្ត Pattani ប្រទេស​ថៃ​។​

​     បើ យោងតាម​ប៉ូលីស​ថៃ​បាន​និយាយ​អះអាងថា​នៅ​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥​នេះ​ន​បាន​ឲ្យ​ដឹងថា នៅ​ខេត្ត​៣ ក្នុងនោះ ខេត្ត Pattani ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ ភាគច្រើន​ជា​ក្រុម​ឧទ្ទាម​កំពុង​ទាមទារ​ស្វ័យភាព​ពី​រដ្ឋាភិបាល​ថៃ​។​

​     គួរបញ្ជាក់​ដែលថា ហេតុការណ៍​នេះ នៅ​មិនទាន់មាន​នរណា​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ ចាប់តាំងពី​ឆ្នាំ​២០០៤ មនុស្ស​៦៥០០​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​អំពើហិង្សា​នៅ​ខេត្ត Yala ខេត្ត​Pattani និង​ខេត្ត​Narathiwat ប្រទេស​ថៃ​។ នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ភាគច្រើន​មាន​ជនជាតិ​មូស្លីម​កាន់សាសនា​អ៊ីស្លាម​៕

បំផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ថៃ​សម្លាប់​មនុស្ស​៤​នាក់
បំផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ថៃ​សម្លាប់​មនុស្ស​៤​នាក់