ទឹក​ចូល​ត្រចៀក​ គួរ​ធ្វើ​យ៉ាង​​ណា​?

ទឹក​ចូល​ត្រចៀក​ គួរ​ធ្វើ​យ៉ាង​​ណា​?

​ពេល​​ងូត​ទឹក​សមុទ្រ​ ​ ឬ​​ទៅ​ហែល​ទឹក​លេង​​នៅ​ទី​កន្លែង​កម្សាន្ត​ផ្សេង​ ពេល​ខ្លះ​ទឹក​ចូល​ត្រចៀក​​​​អាច​បង្ក​ជា​អំបៅអំបែក​ក្នុង​ត្រចៀក ឬ​ហ៊ឹង​ត្រចៀក​ស្ដាប់​មិន​សូវ​ឮ​​ក្នុង​រយៈ​ពេល​ណា​មួយ។ ពេល​​ភ្លាម​ៗ​អាច​ផ្អៀង​​ក្បាល​ឲ្យ​​ទឹក​ចេញ​ពី​​​ត្រចៀក​បាន​ខ្លះ ​តែ​មាន​វិធី​មួយ​ចំនួន​ទៀត​ដែល​អាច​ជួយ​​​​កុំ​ឲ្យ​ទឹក​នៅ​ក្នុង​ត្រចៀក​បាន៖

 

១. គេង​ផ្អៀង​ខ្លួន​តាម​​ទៅ​ខាង​​ត្រចៀក​​ណា​​ដែល​ចូល​ទឹក​ ដោយ​ក្បាល​​ផុត​ពី​គ្រែ។

 

២. ផ្អៀង​ក្បាល​ទៅ​ឆ្វេង​​ស្តាំ​ចុះ​ឡើង​ៗ​ រួច​ផ្អៀង​ក្បាល​ទៅ​​ខាង​ផ្នែក​ណា​ដែល​ត្រចៀក​បាន​ចូល​ទឹក​​ប៉ះ​​នឹង​ស្មា។ យក​ដៃ​ម្ខាង​ទះ​​តិច​ៗ​លើ​ត្រចៀក​ម្ខាង​ទៀត ​(ផ្នែក​ខាង​លើ)។

 

៣. បន្តក់​ទឹក​អាល់កុល (អេទីល) ​ចូល​ក្នុង​ត្រចៀក ​​(កន្លែង​ដែល​ចូល​ទឹក) បន្តិច​ (ពីរ​ឬ​បី​តំណក់)។ ទុក​ចោល​រយៈ​ពេល​​ពីរ​បី​វិនាទី​​រួច​ផ្អៀង​​ក្បាល​ទៅ​ខាង​ ដូច​នេះ​ទឹក​អាច​ហូរ​ចេញ​វិញ​បាន។ ករណី​​មិន​មាន​ទឹក​អាល់កុល​អាច​បន្តក់​ទឹក​បន្តិច​​ចូល​ក្នុង​ត្រចៀក​​​​​​​​​​រួច​​​​​​​ធ្វើ​តាម​វិធី​ខាង​លើ​ដែរ។

 

 ទឹក​ចូល​ត្រចៀក​ គួរ​ធ្វើ​យ៉ាង​​ណា​?

៤. អាច​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ផ្លុំ​បង្ហួត​ទឹក​ក្នុង​​​​​ត្រចៀក​ដែល​ចូល​ទឹក​​តែ​ម្ដង។ ដាក់​ម៉ាស៊ីន​ផ្លុំ​​សក់​​ផ្ទាល់​ក្បែរ​ត្រចៀក​​ផ្លុំ​​បន្តិច​​​ ប៉ុន្តែ​​ត្រូវ​ប្រុង​ប្រយ័ត្ន​​​​កុំ​ឲ្យ​​មាន​កម្ដៅ​ខ្លាំង​ពេក។

ទឹក​ចូល​ត្រចៀក​ គួរ​ធ្វើ​យ៉ាង​​ណា​?
 

​​​​​​​​​​​​​​៥. ផ្អៀង​ក្បាល​​ទៅ​ខាង​​ត្រចៀក​​(ចូល​ទឹក)​ រួច​យក​​ម្រាម​ដៃ​​​រុក​ចូល​បិទ​ត្រចៀក​​​​បន្តិច​រួច​ដក​ចេញ​វិញ។ ធ្វើ​បែប​នេះ​គឺ​​អាច​ធ្វើ​ឲ្យ​ហប់​ខ្យល់​និង​​បឺត​ទឹក​ចេញ​ពី​ក្នុង​ត្រចៀក​បាន​វិញ។

 

៦. វិធី​​​ងាយ​ស្រួល​ចុង​ក្រោយ​គឺ​ ការ​គេង​ផ្អៀង​ទៅ​ខាង​ត្រចៀក ​(ចូល​ទឹក) រៀង​រាល់​យប់ លុះ​ពេល​ព្រឹក​អាច​ឃើញ​ទឹក​ចេញ​នៅ​សើម​លើ​ខ្នើយ​គេង។

 

៧. យក​ដៃ​ខ្ទប់​ច្រមុះ​បន្តិច​​ និង​បិទ​មាត់​រួច​​​ធ្វើ​ចលនា​ដូច​ដក​ដង្ហើម​ធំ អំឡុង​ពេល​នោះ​ដក​ដង្ហើម​តាម​​ច្រមុះ​តិច​ៗ​​អាច​​ភាយ​ចំហាយ​ទឹក​​ចេញ​ពី​ត្រចៀក​បាន។

ទឹក​ចូល​ត្រចៀក​ គួរ​ធ្វើ​យ៉ាង​​ណា​?
 

សម្រាប់​វិធី​ទាំង​អស់​នេះ​អាច​អនុវត្ត​បាន​ ប៉ុន្តែ​ករណី​​ត្រចៀក​នៅ​ហឹង​ស្ដាប់​មិន​សូវ​បាន​ គប្បី​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ដើម្បី​​​ពិនិត្យ៕

 

ចុចអាន៖ ៤​យ៉ាង ដើម្បី​​​ចង​ចាំ​​មេរៀន​បាន​ល្អ​

ចុចអាន៖ គ្រាន់​តែ​ប្រើ​ក្រដាស អាច​គាស់​គម្រប​ដប​ងាយៗ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ inminute​, top10homeremedies , wikihow