idp រៀបចំ​«​សន្និបាត​បញ្ញវន្ត​ពិភពលោក​»​លើក​ទី​២ នៅ​ចុងខែ​មករា​

​សន្និបាត​បញ្ញាវន្ត​ពិភពលោក (Global Alumni Convention) នឹងត្រូវ​រៀបចំ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​២៩ និង​៣០ ខែមករា​ឆ្នាំ​២០១៦​ខាងមុខនេះ នៅ​សណ្ឋាគារ Intercontinental​។ សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ នឹងត្រូវ​ចូលរួម​ដោយ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ បារាំង រុស្ស៊ី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហ​បុរី​។ លើសពីនេះ សន្និបាត​នេះ​ក៏​នឹងត្រូវ​ចូលរួម​ពី​សំណាក់​ឥស្សរជន​នៅក្នុង​រដ្ឋាភិបាល តំណាង​ស្ថានទូត​បរទេស​នៅ​កម្ពុជា និង​ប្រធាន​ក្រុមហ៊ុន​នៅក្នុង​វិស័យ​ឯកជន​សំខាន់ៗ​ផងដែរ​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន គឺជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​បញ្ញវន្ត​ពិភពលោក​ឆ្នាំ​២០១៦​នេះ​។ តាមរយៈ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការរៀបចំ​សន្និបាត​បញ្ញវន្ត​ពិភពលោក លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​សន្និបាត​បញ្ញវន្ត​ពិភពលោក គឺជា​ព្រឹត្តិការណ៍​តែមួយ​ដែល​ប្រមូលផ្តុំ​អតីត​និស្សិត មន្ត្រី​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ពួកគេ​អាច​ជជែក​អំពី​ប្រធានបទ​សំខាន់ៗ ផ្លាស់ប្តូរ​ពិសោធន៍ និង​បង្កើត​ទំនាក់ទំនង​គ្នា​។ ព្រឹត្តិការណ៍​នេះ និមិត្តរូប​ដ៏​សំខាន់​នៃ​ការរីកចម្រើន​នៃ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​អតីត​និស្សិត​ទាំងអស់ និង​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ឯកជន​ទទួលបាន​ប្រយោជន៍​ពី​ឱកាស​នេះ​»​។​
idp រៀបចំ​«​សន្និបាត​បញ្ញវន្ត​ពិភពលោក​»​លើក​ទី​២ នៅ​ចុងខែ​មករា​
​សន្និបាត​បញ្ញវន្ត​ពិភពលោក (GAC) ឆ្នាំ​២០១៦ គឺជា​វេទិកា​លើក​ទី​២​ហើយ​ដែល​ត្រូវបាន​រៀបចំ​ដោយ idp Education​។ កាលពី​ឆ្នាំ​កន្លងទៅ សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការចូលរួម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម តំណាង​ស្ថានទូត អ្នកជំនាញ និង​អតីត​និស្សិត​មកពី​ប្រទេស​ជឿនលឿន​ទាំង​៥ ដូចជា អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​កាណាដា​។​

​អ្នក​ចាប់អារម្មណ៍​ចូលរួម​ក្នុង​វេទិកា​ប្រជុំ​បញ្ញវន្ត​ដ៏​ធំ​នេះ អាច​ចុះឈ្មោះ​អន​ឡាញ​តាមរយៈ​គេហទំព័រ ​។
idp រៀបចំ​«​សន្និបាត​បញ្ញវន្ត​ពិភពលោក​»​លើក​ទី​២ នៅ​ចុងខែ​មករា​

idp រៀបចំ​«​សន្និបាត​បញ្ញវន្ត​ពិភពលោក​»​លើក​ទី​២ នៅ​ចុងខែ​មករា​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​