វិធី​ព្យាបាល “​ក្អក និង​ផ្តាសាយ​” ដោយ​ធម្មជាតិ​ទាំង ៦ អំឡុង​ពេល​មាន​ផ្ទៃពោះ

វិធី​ព្យាបាល “​ក្អក និង​ផ្តាសាយ​” ដោយ​ធម្មជាតិ​ទាំង ៦ អំឡុង​ពេល​មាន​ផ្ទៃពោះ

​ការ​មាន​ផ្ទៃពោះ គឺជា​ពេលវេលា ដ៏​រីករាយ​បំផុត ក្នុង​ជីវិត​ជា​មនុស្ស​ស្រី ដូច្នេះ គេ​តែងតែ​មាន​ការព្រួយបារម្ភ និង​យកចិត្តទុកដាក់​បំផុត ចំពោះ​សុខភាព​ទារក​របស់គេ​។​

​អំឡុង​ពេល​ពរ​ពោះ ខ្លួនប្រាណ​របស់​ស្ត្រី នឹង​បង្កើន​ថាមពល​ប្រព័ន្ធ​ការពារ​រាងកាយ ដើម្បី ការពារ​ទារក ឲ្យមាន​សុវត្ថិភាព​។ ប៉ុន្តែ វា​នឹង​ធ្វើឲ្យ​អ្នក ប្រឈមមុខ​ជាមួយ​បញ្ហា​ជាច្រើន ដូចជា ការឆ្លង​មេរោគ ផ្សិត ជំងឺ​ប្រព័ន្ធ​ទឹកនោម ក្អក និង​ផ្តាសាយ​។​

​ពេល​ក្អក ឬ​ផ្តាយ​សាយ ប្រសិនបើ​អ្នកខ្លាច ក្នុង​ការប្រើប្រាស់​ថ្នាំ ថា​វា​នឹង​ប៉ះពាល់ ដល់​សុខភាព​របស់​កូន​អ្នក យើង​សូម​ណែនាំ នូវ​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ចំនួន ដែល​អាច​ជួយ​អ្នក​បាន​។​

១. ទឹក​សេរ៉ូម​ប្រៃ​
​ការ​តឹង​ច្រមុះ និង​ហៀរ​សំ​បោរ ជា​បញ្ហា​ដែល​គេ​ជួប​ញឹកញាប់ រួមផ្សំ​ជាមួយ​នឹង​ជំងឺ​គ្រុនផ្តាសាយ​។ ដូច្នេះ អ្នក​អាច​សាកល្បង ប្រើ​ទឹក​សេរ៉ូម​ប្រៃ (​បន្ត​ក់ លាង​ក្នុង​ច្រមុះ ឬក៏​ឆ្ពុង​) ដើម្បី​បើកផ្លូវ​ខ្យល់ ដែល​កំពុង​មាន​បញ្ហា​។ វា​ជា​ជម្រើស​មាន​សុវត្ថិភាព ហើយ​យើង​ប្រាកដ​ណាស់​ថា វា​ពិតជា​មិន​ប៉ះពាល់ ដល់​សុខភាព​ទារក​នោះឡើយ​។​

២. ស្ទី​ម (​ចំហុយ​)
​ស្ទី​ម គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ហើយ​គ្រូពេទ្យ ក៏​បាន​ណែនាំ​វិធី​មួយ​នេះ ដើម្បី​ព្យាបាល​ការ​តឹង​ច្រមុះ​ផងដែរ​។ ប៉ុន្តែ អ្នក​ត្រូវ​ចងចាំ​ថា មិន​ត្រូវ​ដាក់​ថ្នាំ​អ្វី បន្ថែម​ទៅ​ក្នុង​ទឹក​ទេ ពីព្រោះ វា​អាច​មាន​ផលប៉ះពាល់​ទៅ​វិញ​ទេ​។​

៣. សម្រាក​ឲ្យបាន​ច្រើន​
​ការ​សម្រាក​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺជា​ពេលវេលា​ល្អ​បំផុត សម្រាប់​ព្យាបាល​ជំងឺ​របស់​អ្នក​។ ចូរ​ចំណាយពេល​មួយរយៈ ហើយ​ចាកចេញ​ពី​ការងារ​ទាំងឡាយ ដែល​ធ្វើឲ្យ​អ្នក​ឈឺក្បាល​។​

៤. ខ្ពុ​រមាត់ ជាមួយ​ទឹកអំបិល​
​អា​ការៈឈឺ​បំពង់ក ដែល​មាន​ព្រម​ជាមួយនឹង​គ្រុនផ្តាសាយ អាច​នឹង​ធូរស្រាល​ឡើងវិញ បន្ទាប់​ពី​អ្នក ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​។ ចូរ​ធ្វើបែបនេះ យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ ដើម្បី​ទទួល​លទ្ធផល​ល្អប្រសើរ​។​

៥. តែ​ខ្ញី​
​តែ​ខ្ញី ជា​ជម្រើស​ទីមួយ ពេល​អ្នក​ក្អក អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ការផឹក​តែ​ខ្ញី អាច​នឹង​ជួយ​ឲ្យ​អ្នក មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ធូរ​បំពង់ក​។​

៦. ទឹកឃ្មុំ​
​ពិតណាស់ ទឹកឃ្មុំ អាច​ព្យាបាល​ជំងឺ បាន​មួយរយ​មុខ រួម​ទាំង​ក្អក​ផងដែរ​។ អ្នក​អាច​ដាក់​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ ចូលទៅក្នុង​ទឹកតែ​របស់​អ្នក​។ អ្នក​ក៏​អាច​យក​ទឹកឃ្មុំ បៀម​ក្នុង​មាត់​ពីរ​បី​នាទី​ក៏​បាន​ដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។