អង្គការជាតិ-អន្តរជាតិ របស់ជប៉ុន ស្នើឲ្យរដ្ឋាភិបាលជប៉ុន ផ្តោតសំខាន់ លើកម្ពុជា

ភ្នំពេញ ៖ លោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ បានថ្លែងថា អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល សាស្រ្តាចារ្យ បញ្ញវ័ន្ត និងនិស្សិតរបស់ជប៉ុន បានស្នើឲ្យរដ្ឋាភិបាល ខ្លួនផ្តោតសំខាន់ លើការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

ការថ្លែងរបស់លោកនេះ បានធ្វើឡើង រសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមាន រដ្ឋសភាជប៉ុន ទីក្រុងតូក្យូក្នុងឱកាសលោក និងលោក សម រង្ស៊ី ត្រូវបានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលារៀបចំដោយ អង្គការសង្គមស៊ីវិលជប៉ុនសំខាន់ៗ ដែលមានអ្នកចូលរួមប្រមាណជា ១០០នាក់។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក កឹម សុខា បានឲ្យដឹងថា អង្គការទាំងនោះ បាន សម្តែងពីការព្រួយ បារម្ភជុំវិញស្ថានការណ៍អំពើហិង្សាថ្មីៗទៅលើអ្នកតំណាងរាស្រ្ត ការំលោភ សិទ្ធិមនុស្ស អយុត្តិធម៌សង្គម ប្រព័ន្ធតុលាការ មិនឯករាជ្យ-ពុករលួយ ការរំលោភច្បាប់ និងបំពាន អំណាច ជាពិសេសទាមទារឲ្យមានការឃ្លាំមើល និងសង្កេតការណ៍ ដោយយកចិត្ត ទុកដាក់ លើដំណើរការបោះឆ្នោត នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ និងអន្តរកាលនៃការផ្ទេរអំណាច ដោយសន្តិវិធី នាពេលអនាគត។

ទាំងអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល សាស្រ្តាចារ្យ បញ្ញវ័ន្ត និងនិស្សិតទាំងនោះ បានស្នើដល់ រដ្ឋាភិបាលជប៉ុន ឲ្យពិនិត្យមើលឡើងវិញនូវគោលនយោបាយ និងគោលជំហរការបរទេសរបស់ខ្លួន ដែលជានយោបាយការទូតស្ងាត់ ស្ងៀមកន្លងមក ឲ្យទៅជានយោបាយការទូតមួយរឹងមាំ និងបើកចំហ ចំពោះប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើការ គោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ៕

អង្គការជាតិ-អន្តរជាតិ របស់ជប៉ុន ស្នើឲ្យរដ្ឋាភិបាលជប៉ុន ផ្តោតសំខាន់ លើកម្ពុជា

អង្គការជាតិ-អន្តរជាតិ របស់ជប៉ុន ស្នើឲ្យរដ្ឋាភិបាលជប៉ុន ផ្តោតសំខាន់ លើកម្ពុជា