កំលាំងជលផល សហការជា សមត្ថកិច្ចចំរុះ ចុះបង្រ្គាបបទល្មើស នេសាទនៅបឹងវែង

ក្រចេះ ៖  រយៈពេលពេញមួយថ្ងៃទី១២ ខែវិច្ឆកា ម្សិលមិញនេះ ខណ្ឌរដ្ឋបាលជល ផលក្រចេះ បាន សហការជាមួយកម្លាំងជលផលនៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋាននគរបាលស្រុកព្រែកប្រសសព្វ កងរាជអាវុធហត្ថស្រុក និងអាជ្ញាធរឃុំឬស្សីកែវ ព្រមទាំងសហគមន៍នេសាទ បានចុះប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុចតាមដងព្រែកបឹងរៃ និងក្នុងបឹងវែង ស្ថិតនៅក្នុងឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

បើយោងតាមប្រភព ពីប្រជាពលរដ្ឋនិងសហគមន៍ នេសាទបានឲ្យដឹងថា ជារៀងរាល់ឆ្នាំដល់រដូវទឹកសម្រក់នេះ គឺជាពេល ដែលប្រជាកសិករ បង្កបង្កើនផល និងធ្វើស្រែប្រាំង ហើយក៏ជាពេលដែលហ្វូងត្រីធំ តូច កំពុងចរាចរណ៍ ចេញពីបឹង ចុះទៅទន្លេ ជាហេតុធ្វើឲ្យអ្នកនេសាទមួយចំនួនឆ្លៀត ឱកាសប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីចាប់ត្រីដូចជា ឧបករណ៍ឆក់ត្រី ស្បៃមុង អួនក្រលាញឹក លបណរ៉ាវ និងដាយត្រីតាមដងព្រែកជាដើម  ជាហេតុបណ្តាលអោយ មានការស្ទះទឹក ប៉ះពាល់ដល់ការបង្កបង្កើនផលរបស់កសិករ និងបានបង្កមហន្តរាយដល់ធនធានជលផលក្នុងធម្មជាតិ។

លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ ដែលបានដឹកនាំកម្លាំងមន្ត្រីជលផល ចម្រុះចុះប្រតិបត្តិការ ពេលនេះបានបញ្ជាក់ឲ្យដឹងថា ការចុះបង្ក្រាបបទ ល្មើសខាងលើគឺធ្វើដូចភ្លៀងរលឹម បើទោះជាពេលនេះជារដូវបើក នេសាទហើយយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ ក្នុងការចុះទប់ ស្កាត់ និង បង្ក្រាបបទល្មើសជលផលខាងលើ គឺក្រោមការផ្តល់អនុសាសន៍ យ៉ាងខ្ពង់ ខ្ពស់ពីលោកសរ ចំរុង អភិបាលខេត្តក្រចេះ និងដោយមានការចង្អុលបង្ហាញពីនាយអធិការរដ្ឋបាលជលផលមេគង្គ និងលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ.។

លោកនាយរងខណ្ឌបានឲ្យដឹងបន្តទៀតថា ក្នុងការចុះបង្ក្រាបពេញមួយថ្ងៃម្សិលមិញនេះ សមត្ថកិច្វចម្រុះបានឃាត់ចាប់និងធ្វើការរឹបអូសវត្ថុតាងមួយចំនួនរួមមាន ៖ ដាយចាប់ត្រីចំនួន០១វង់ ទំហំ៨ម៉ែត្រ បណ្តោយ២៥ម៉ែត្រ ក្រលា ១,៥ ទៅ ៦ សង់ទីម៉ែត្រ។រុះរើនិងបំផ្លាញចោលរបាំងសាច់អួនលបណរ៉ាវចំនួន៤កន្លែងមានប្រវែងជាង១ពាន់ម៉ែត្រ ក្រលា ៨មម ទៅ ១០មម  លបសាច់អួននីឡុងចំនួន១៦គ្រឿង បង្គោលឬស្សី២៥៩ដើម ចាក់លែងត្រីចម្រុះចូលបឹងជិត២០០គក្រ។

បច្ចុប្បន្នវត្ថុតាងទាំងអស់ខាងលើ ត្រូវបានដឹកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ដើម្បីកសាងសំណុំរឿងនិងចាត់ការ តាមច្បាប់ស្តីពីជលផល ៕