Eaton និង ក្រុមហ៊ុន TO Group (កម្ពុជា) ផ្ដល់​នូវ​ចំណេះ​ដឹង និង​ដំណោះ​ស្រាយ​នៃ​ការរក្សា​ថាមពល​ដល់​ទីផ្សារ​កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនគ្រប់គ្រងថាមពល Eaton និងដៃគូរសហការ ក្រុមហ៊ុន TO Group កម្ពុជា ជាអ្នកផ្គត់ផ្គង់នូវដំណោះស្រាយព័ត៌មានវិទ្យា និងអ្នកចែកចាយ ផ្តាច់មុខផលិតផល Eaton នៅព្រះរាជាណាចក្រ បានរៀបចំសិក្ខាសាលាស្តីអំពី ថាមពលរបស់ EATON បង្កើនផលិតភាព ពង្រីកទស្សនៈវិស័យ នាំឲ្យអាជីវកម្មមាន សន្ទុះទៅមុខ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅសណ្ឋាគារ ណាហ្គា។ សិក្ខាសាលានេះមានគោលបំណងជួបជាមួយអតិថិជនដើម្បីបង្ហាញអំពីគ្រប់ផលិត Eaton និងដំណោះស្រាយសម្រាប់រក្សាថាមពលដ៏គួរឲ្យជឿជាក់។

Eaton និង ដៃគូរសហការក្រុមហ៊ុន TO Group កម្ពុជាចង់បង្ហាញដល់ទីផ្សារកម្ពុជាតាមរយៈសិក្ខាសាលានេះនូវសារៈសំខាន់នៃដំណោះស្រាយផលិតផល Eaton សម្រាប់ជំនួញខ្នាតតូច និងមធ្យម ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យសំខាន់បំផុត និងខ្នាតធំរបស់មុខជំនួញ។ នេះជាសំដីរបស់លោក Pichai Suthijintatip នាយកតំបន់ នៃអាស៊ីកណ្តាលខាងកើតនៃមណ្ឌលជំនួញអគ្គិសនី Eaton។

ប្រសិនបើកម្មវិធីអាជីវកម្មដ៏សំខាន់ដាច់ពីបណ្ដាញ (Offline) តែពីរឬបីនាទីប៉ុណ្ណោះក្រុមហ៊ុននឹងខាតបង់ប្រាក់ព្រមទាំងទំនុកចិត្តរបស់អតិថិជន និងដៃគូរបស់ខ្លួន។ ជាមួយនឹងការកើនឡើងនៃបរិមាណទិន្នន័យធ្វើឲ្យកាន់តែមានតម្រូវការកើនឡើងដើម្បីធានាថាកម្មវិធីព័ត៌មានវិទ្យាកំពុងមានដំណើការជានិច្ច។

ដំណោះស្រាយព័ន្ធរក្សាថាមពល (UPS) របស់Eaton ផ្តល់ដល់អាជីវកម្មដើម្បីធានាថាប្រព័ន្ធ បំរុងទុកថាមពលដ៏គួរឲ្យជឿទុកចិត្ត អាចរក្សាឱ្យកម្មវិធីដំណើរការ និងធានាថាប្រសិទ្ធភាព និងផលិតភាពអាជីវកម្មមិនត្រូវបានអាក់ខាន។

លោក ហេង ចំរើន នាយកគ្រប់គ្រងក្រហ៊ុន TO Group (កម្ពុជា) បានឲ្យដឹងថា ៖អតិថិជនរបស់យើងមានអាជីវកម្មនៅក្នុងឧស្សាហកម្មជាច្រើនរួមមាន សេវាកម្មហិរញ្ញវត្ថុនិងធនាគារ, ការដឹកជញ្ជូន,  កាត់ដេរនិងផលិត, ទូរគមនាគមន៍, គម្រោងដែលទទួលមូលនិធិពីរដ្ឋាភិបាល, អង្គការក្រៅរដ្ឋាភិបាល, សណ្ឋាគារ & ភោជនីយដ្ឋាននិង ហាងលក់រាយ។

សិក្ខាសាលានេះគឺល្អណាស់ក្នុងការធ្វើឱ្យពួកគេយល់ដឹងអំពីថាតើហេតុអ្វីបានជាពួកគេត្រូវការដំណោះស្រាយរក្សាថាមពលដែលអាចជឿទុកចិត្តបាននិង ដំណោះស្រាយនេះជួយដល់អាជីវកម្មរបស់ពួកគេ។

អាជីវកម្មអគ្គិសនី Eaton ជាអ្នកឈានមុខគេជាសកលដែលមានជំនាញក្នុងការចែកចាយថាមពលនិងការពារសៀគ្វី រក្សាថាមពលបម្រុងទុក, ការត្រួតពិនិត្យនិងស្វ័យប្រវត្តិកម្ម; ប្រព័ន្ធពន្លឺនិងសុវត្ថិភាព; ដំណោះស្រាយគ្រោង  និងឧបករណ៍ខ្សែ ដំណោះស្រាយសម្រាប់បរិស្ថានអាក្រក់និងគ្រោះថ្នាក់; និងការផ្តល់សេវាវិស្វកម្ម។ Eaton ជាប់ចំណាត់ថ្នាក់តាមរយៈដំណោះស្រាយ ជាសកលរបស់ខ្លួនឆ្លើយតបនឹងការប្រកួតប្រជែង គ្រប់គ្រងថាមពលអគ្គិសនី ដ៏សំខាន់បំផុតនាពេលបច្ចុប្បន្ន។

Eaton គឺជាក្រុមហ៊ុនគ្រប់គ្រងថាមពលដោយមានទំហំនៃការលក់នៅឆ្នាំ ២០១៤ មានចំនួន ២២,៦ពាន់លានដុល្លារ។ Eaton ផ្តល់នូវដំណោះស្រាយ ដ៏ថាមពលមានប្រសិទ្ធភាពដែលជួយអតិថិជនរបស់យើង គ្រប់គ្រងថាមពលអគ្គិសនី  ធារាសាស្ត្រ  និងមេកានិចយ៉ាងមានប្រសិទ្ធិភាព, ប្រកបដោយសុវត្ថិភាពនិង ចិរភាព។ Eaton មានបុគ្គលិកប្រមាណជា ៩៩.០០០នាក់ និងលក់ផលិតផលដល់អតិថិជននៅក្នុងបណ្តាប្រទេសជាង ១៧៥។ ចំពោះព័ត៌មានបន្ថែមសូមទស្សនា www.eaton.com ។

បង្កើតឡើងនៅឆ្នាំ ២០០៤ TO Group (កម្ពុជា) គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយព័ត៌មានវិទ្យា (IT) និងលក់កុំព្យូទ័រដែលផ្តល់ជូននូវ ដំណោះស្រាយគ្រប់កំរិត ដល់អតិតថិជន។ ពីយុទ្ធសាស្រ្តការលក់រាយរហូតដល់ការផ្តល់នូវដំណោះស្រាយ IT និងសេវាកម្មបច្ចេកវិទ្យាសម្រាប់អតិថិជន TO Group គ្របដណ្តប់វិស័យព័ត៌មានវិទ្យាទាំងមូល។ TO Group មានសមត្ថភាពដ៏ល្អឥតខ្ចោះក្នុងការផ្តល់ដំណោះស្រាយដល់គ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ, ការដឹកជញ្ជូន,  កាត់ដេរនិងផលិត, ទូរគមនាគមន៍, គម្រោងដែលទទួលមូលនិធិពីរដ្ឋាភិបាល, អង្គការក្រៅរដ្ឋាភិបាល, សណ្ឋាគារ & ភោជនីយដ្ឋាននិង ហាងលក់រាយ។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយព័ត៌មានវទ្យាចុងក្រោយ TO Group

ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្រិតកំពូលនិងការគាំទ្រដល់អតិថិជន នៅទូទាំងប្រទេសកម្ពុជានិងផ្តល់ជូននូវជំនាញ ក្នុងគោលបំណងជួយដល់អតិថិជន របស់ខ្លួនរៀបចំស្ថាបត្យកម្ម និងការច្នៃប្រឌិតអាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីប្រកួតប្រជែងដោយជោគជ័យ ក្នុងទីផ្សារដែលមានការផ្លាស់ប្តូររីកចម្រើន មិនធ្លាប់មានបីមុនមកក្នុងប្រទេស   កម្ពុជា៕

Eaton និង ក្រុមហ៊ុន TO Group (កម្ពុជា) ផ្ដល់​នូវ​ចំណេះ​ដឹង និង​ដំណោះ​ស្រាយ​នៃ​ការរក្សា​ថាមពល​ដល់​ទីផ្សារ​កម្ពុជា

Eaton និង ក្រុមហ៊ុន TO Group (កម្ពុជា) ផ្ដល់​នូវ​ចំណេះ​ដឹង និង​ដំណោះ​ស្រាយ​នៃ​ការរក្សា​ថាមពល​ដល់​ទីផ្សារ​កម្ពុជា

Eaton និង ក្រុមហ៊ុន TO Group (កម្ពុជា) ផ្ដល់​នូវ​ចំណេះ​ដឹង និង​ដំណោះ​ស្រាយ​នៃ​ការរក្សា​ថាមពល​ដល់​ទីផ្សារ​កម្ពុជា