នគរបាលខណ្ឌ ជ្រោយចង្វារ ឃាត់ខ្លួនជន សង្ស័យ៤នាក់ ដកហូតម៉ាទឹកកក ៤កញ្ចប់ និងម៉ូតូពីរគ្រឿង

ភ្នំពេញ ៖ មុខសញ្ញាចែកចាយគ្រឿង ញៀនចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ បង្ក្រាបនិងចាប់ខ្លួនកាល ពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦អា ភូមិកៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោងចង្វារ ដោយដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៤កញ្ចប់និងម៉ូតូពីរគ្រឿង មួយគ្រឿង ម៉ាកគុប និងម៉ួយគ្រឿងទៀតម៉ាកហុងដា។

មន្ដ្រីនគរបាលខណ្ឌជ្រោយចង្វារបានឱ្យ ដឹងថា ជនសង្ស័យទី១ ឈ្មោះចាន់ ង៉ែត អាយុ២០ឆ្នាំ មានមុខរបរចុងភៅ ទី២ឈ្មោះ គីម ឡុង អាយុ២៦ឆ្នាំ មុខរបរចុងភៅ ពួក គេទាំងពីរនាក់រស់នៅភូមិកៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ ទី៣ឈ្មោះ រត្ន័ គ្រុយ អាយុ២៧ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល មុខរបរកម្មករសំណង់ និងទី៤ ឈ្មោះលី សុវណ្ណ អាយុ២៩ឆ្នាំ មុខរបរកម្មករបូមខ្សាច់ រស់នៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌ ឫស្សីកែវ ។

តាមមន្ដ្រីនគរបាលខណ្ឌជ្រោយចង្វារ ក្រោយពីទទួលបានព័ត៌មាន ស្ដីពីសកម្មភាព ចែកចាយគ្រឿងញៀននៃទីតាំងខាងលើរួច មក អធិការខណ្ឌបានបញ្ជាឱ្យកម្លាំងជំនាញ និងមូលដ្ឋាន ចុះទៅស្រាវជ្រាវហើយឈាន ទៅដល់ការបង្ក្រាបជាក់ស្ដែងតែម្ដង ដោយ ដកហូតថ្នាំនិងម៉ូតូពីជនសង្ស័យទាំងនេះ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់និងម៉ូតូ របស់ពួកគេ ត្រូវបានឃុំខ្លួននិងរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

នគរបាលខណ្ឌ ជ្រោយចង្វារ ឃាត់ខ្លួនជន សង្ស័យ៤នាក់ ដកហូតម៉ាទឹកកក ៤កញ្ចប់ និងម៉ូតូពីរគ្រឿង