ម៉ូតូនិងមូតូបុកគ្នា ១លើក របួសធ្ងន់ម្នាក់ និងស្រាលម្នាក់

បាត់ដំបង៖ ម៉ូតូនិងមូតូបុកគ្នា១លើក បណ្តាលរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង១៧និង០៥  ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ‌ត្រង់ចំណុចភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យស្រុកមោងឫស្សី  និងមធ្យោបាយទាំងពីរ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការស្រុក រង់ចាំដោះស្រាយតាមមច្បាប់។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ១កើតឡើង រវាងម៉ូតូនិងម៉ូតូ បង្កដោយម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាកផ្លាកលេខ បាត់ដំបង ១I-៣៥១៦ ‌ទិសដៅពីភ្នំពេញទៅបាត់ដំបង ‌១-អ្នកបើកបរឈ្មោះ សាំង ឡុញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បែកចញ្ចើមខាងស្តាំរបួស(ស្រាល )។
២-អ្នករួមដំណើរឈ្មោះ រឹម ប៉ូរា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ ភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង  មកដល់ចំណុចខាងលើ‌‌ បានបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១០០ ស៊េរីចាស់ ពណ៌ខ្មៅ ពាកផ្លាកលេខ បាត់ដំបង ១H-៧០៨៨ ឈ្មោះ នង យន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ ដឹកស្មៅ រស់នៅភូមិអន្លង់ស្តៅ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ‌ បាក់ជើងខាងឆ្វេង បណ្តាលឲ្យរបួស (ធ្ងន់ )។

មូលហេតុ: មកពីម៉ូតូដឹកស្មៅឡើងផ្លូវ មិនមើលឆ្វេងស្តាំ ធ្វើឲ្យម៉ូតូ០១គ្រឿងទៀតបុកតែម្តង ។
បច្ចុប្បន្ន:  អ្នករងរបួសទាំងពីរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ចំណែកម៉ូតូទាំងពីរ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគារ យកទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ៕

ម៉ូតូនិងមូតូបុកគ្នា ១លើក របួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ម៉ូតូនិងមូតូបុកគ្នា ១លើក របួសធ្ងន់ម្នាក់ និងស្រាលម្នាក់